ព័ត៌មានប្រចាំថ្ងៃ

Friday, July 24, 2020

ក្រសួងសាធារណការ គ្រោងអញ្ជើញក្រុមហ៊ុនឯកជនជាង១ម៉ឺន ចូលរួមបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

អ្នកនិពន្ធ:
ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកព្រំ វន្ថា បានលើកឡើង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០ ថាក្រសួងសាធារណការ នឹងហៅក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនក្រសួងពាណិជ្ជកម្មជាង១ម៉ឺនក្រុមហ៊ុនមកសិក្សា ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់។
លោកបន្តថា នៅថ្ងៃនេះមានក្រុមហ៊ុនចំនួន២៦ ត្រូវបានក្រសួងអញ្ជើញមកចូលរួមសិក្សាពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យពួកគាត់បានពីច្បាប់ចរាចរណ៍បានឲ្យច្បាស់ ក្នុងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាមួយរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖ «ក្រសួងនឹងអញ្ជើញក្រុមហ៊ុនជាង១ម៉ឺន ដែលបានចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម និងក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីនៅពេលចូលវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ចរាចរណ៍។ ការធ្វើបែបនេះដើម្បីក្រុមហ៊ុនទាំងនេះចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ»
ជាមួយគ្នានោះដែរលោកក៏បានស្នើដល់ក្រុមហ៊ុនណា ដែលបានទទួលបានបណ្តុះបណ្តាលរួចហើយសូមជួយធ្វើការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនបន្តផងដែរ ព្រោះថាការធ្វើបែបនេះ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីច្បាប់ចរាចរណ៍ និងយកទៅអនុវត្តន៍នៅពេលពួកគាត់ បញ្ជាយានយន្តនៅលើដងផ្លូវ។ ជាងនេះដើម្បីឲ្យស្ថានប័នឯកជនបានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការចួលរួមជាមួយរាជដ្ឋាភិបាលក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ដោយឡែក លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានលើកឡើងថា ការចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ពិសេសនោះទប់ស្កាត់ហារនិភ័យទាំងផ្លូវកាយ ផ្លូវចិត្ត។
លោកស្រីបញ្ជាក់ថា៖ «ការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍មិនមែនជារឿងរបស់នគបាលម្នាក់ឬ របស់ប៉ូលីស ឬរបស់ក្រសួងមហាផ្ទៃ និងមិនមែនរបស់ក្រសួងសាធារណៈការ និងមិនមែនជារបស់ក្រសួងផ្សេងៗឬគណៈកម្មាធិ ការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោកទេគឺចេញពីខ្លួនម្នាក់ៗទើបយើងចូលរួមទប់ស្កាត់បានហើយចូលរួមអភិវឌ្ឍន៍សង្គមយើងបាន»។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បានថ្លែងអំណរគុណដល់ នាយកក្រុមហ៊ុនទាំងអស់ ដែលបានបញ្ជូនបុគ្គលិកជាតំណាងមកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ព្រោះនៅពេលដែលតំណាងមកហើយនឹងត្រូវធ្វើការបង្ហាញដល់បុគ្គលិកផ្សេងទៀតដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនផងដែរ។
តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ហាថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦១៦លើក បណ្តាលឲ្យស្លាប់ចំនួន៨៦១នាក់ របួសធ្ងន់ចំនួន១៥១៨ របសួស្រាល៩៣៤នាក់មិនពាក់មួក ពេលមានគ្រោះថ្នាក់៣៧៣៧នាក់។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមាន៖ ដោយសារល្បឿនចំនួន៣៣% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ១៤% បត់ក្នុងស្ថានភាពគ្រោះថ្នាក់១០% ជែងក្នុងស្ថានភាពគ្រោះថ្នាក់៩% ស្រវឹង៦% កក្តាយាន្ត៤% ងងុយ១% និងកក្តាផ្លូវ០.១%៕

0 comments:

Post a Comment