(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារដោយមានការលោក អន ស៊ុ សមាជិក ព្រឹទ្ធសភា មន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ចុះប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន ៥,៣៤៣ក្បាលដី ជូនពលរដ្ឋ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលពិធីនេះធ្វើឡើងនៅភោជនីយដ្ឋានស្ទឹងសែន។
លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល៖
* ទី១៖ ការត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មការរដ្ឋបាលជូនដំណឹង កិច្ចការប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ
* ទី២៖ ប្រតិបត្តិការបច្ចេកទេស កាចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
* ទី៣៖ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល ១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការប្រជុំ ផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានកំហុសឆ្គង។ ផុតរយៈពេលកំណត់នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាទៀតឡើយ។
* ទី៤៖ សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យរបស់គណៈកម្មការដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធចំពោះក្បាលដីណាដែលមិនមានជំទាស់ ឬមិនពាក់ព័ន្ធនឹងដីរបស់រដ្ឋ។
* ទី៥៖ ចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី។

ថ្លែងក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានឱ្យដឹងដែរថា បណ្ណកម្មសិទ្ធនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមការគួរ ដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធ គ្មានការក្លែងបន្លំបានឡើយ។ ជាមួយនឹងការអភិវឌ្ឍន៍ដីធ្លីជាចំណែកយ៉ាងសំខាន់ និងស្ទើរតែ១០០% នៃប្រជាពលរដ្ឋបានប្រើប្រាស់ដីធ្លី ជាមធ្យោបាយសម្រាប់កសាងជីវភាព រស់នៅទៅបានសុខសប្បាយ តាមរយៈការសាងសង់ភូមិឋាន ផ្ទះសម្បែង និងធ្វើស្រែចម្ការការដាំដុះដំណាំផ្សេងៗ។
លោក អ៊ុំ រាត្រី បានបន្ថែមថា ដីធ្លីជាប្រភពយ៉ាងសំខាន់នៃទ្រព្យសម្បត្តិរបស់គ្រួសារនីមួយៗ។ ជីវិត មនុស្ស សត្វ រុក្ខជាតិ តែងតែរលត់ទៅក្នុងពេលណាមួយ តែដីដែល ទទួលបានកម្មសិទ្ធិស្របច្បាប់ និងស្ថិតនៅជាមរតកតកូនចៅ បើបានថែរក្សាដោយមិនមានការលក់ដូរឲ្យទៅអ្នកដ៏ទៃ ដីធ្លីចាំបាច់ជាងទ្រព្យសម្បត្តិផ្សេងៗទៀត ក្នុងជីវភាពរស់នៅក្នុងមូលដ្ឋាន។
លោក អ៊ុំ រាត្រី ក៏បានជម្រុញដល់ប្រជាពលរដ្ឋជាម្ចាស់អចលនវត្ថុកម្មសិទ្ធដីធ្លីដែលត្រូវបានបណ្ណកម្មសិទ្ធ សូមមកទទួលយកបណ្ណឲ្យបានលឿនពីព្រោះការចុះចែក បណ្ណកម្មសិទ្ធិនេះមានរយៈពេលកំណត់ ហើយបើបងប្អូនខកខានមិនបានទទួលបានបណ្ណក្នុងរយៈពេលកំណត់នោះ អាចទៅខាងមន្ទីរដែនដីដើម្បីធ្វើការដកបាន។
សូមបញ្ជាក់ថា ការចុះចែកបណ្ណកម្មសិទ្ធដីធ្លជូនពលរដ្ឋនៅភូមិក្បាលស្ពាននេះ មានសរុបចំនួន ៥,៣៤៣ក្បាលដី ក្នុងបែងចែកជា២មានទី១៖ ក្បាលដីដែលត្រូវបានចេញ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មានចំនួន ៥,១៧៧ក្បាល ក្នុងនោះមានដីលំនៅឋាន ៥,០១១ក្បាលដី, ដីកសិកម្ម ១៥៩ក្បាលដី, ដីរដ្ឋ០៧ក្បាលដី និងទី២៖ ក្បាលដី ដែលមិនត្រូវបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មានចំនួន ១៦៦ក្បាលដី, ដីទំនាស់០១ក្បាលដី និងដីគ្មានទិន្នន័យមាន ១៦៥ក្បាលដី៕

0 comments:
Post a Comment