ព័ត៌មានប្រចាំថ្ងៃ

Friday, July 24, 2020

ឥណ្ឌូណេស៊ីប្រើធម៌ក្តៅ រឹបអូសទូកនេសាទវៀតណាមពីរគ្រឿង ក្រោយការចូលនេសាទខុសច្បាប់ និងតដៃជាមួយអាជ្ញាធរទៀត

អ្នកនិពន្ធ:
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ទូកនេសាទវៀតណាមទាំងពីរគ្រឿងខាងលើ ទំនងជាបានធ្វើការនេសាទដោយខុសច្បាប់ នៅតាមជ្រោយនៃតំបន់សមុទ្រចិនខាងត្បូង ហើយអ្នកនៅលើទូកថែមទាំងបានតដៃ និងតឹងសសៃកជាមួយអាជ្ញាធរ អស់រយៈពេលជាង ២ម៉ោង កំឡុងពេលចាប់ខ្លួនផងដែរ។
ជុំវិញហេតុការណ៍ខាងលើនេះ លោក ម៉ារ៉ាហ្វ (Ma'ruf) ជាកាពីទែននៃ នាវាចម្បាំងមួយគ្រឿងរបស់ឥណ្ឌួណេស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាពីទែននៅលើទូកនេសាទវៀតណាមមួយគ្រឿង ក្នុងចំណោមពីរគ្រឿងបានតដៃ និងវាយប្រហារមកលើពួកយើងវិញ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងស្ថានការណ៍បាន»។ ដោយឡែកកម្មកររាប់សិបនាក់ លើទូកនេសាទវៀតណាមទាំងពីរគ្រឿងនេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួន។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីដែលជាប្រទេសមានទីប្រជុំកោះ ច្រើនជាងគេបំផុតនៅលើពិភពលោកបានអះអាងថា ការនេសាទដោយខុសច្បាប់ បានធ្វើឱ្យខ្លួនខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្នខ្លួនកំពុងព្យាយាម បញ្ឈប់ទូកនេសាទបរទេសដែលទន្ទ្រានចូលមកនេសាទ នៅក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់។
កាលពីខែមីនាកន្លងទៅ ឥណ្ឌូណេស៊ីបានរឹបអូសទឹកនេសាទវៀតណាមចំនួន ០៥គ្រឿង និងឃាត់ខ្លួនមនុស្ស ៧០នាក់ ដែលចូលមកនេសាទនៅក្នុងតំបន់ដែនសេដ្ឋកិច្ច ពិសេសផ្ដាច់មុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយជាធម្មតាទូកនេសាទ ដែលត្រូវបានចាប់នោះ គឺត្រូវបំផ្ទុះឲ្យលិចចូលក្នុងសមុទ្រតែម្តង៕

0 comments:

Post a Comment