ព័ត៌មានប្រចាំថ្ងៃ

Friday, August 14, 2020

លោកជំទាវ ឯម ប៉ុណ្ណា សមាជិកសភាមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខ នឹងនាំយកអំណោយ ចែកជូន ប្រជាការពារចំនួន៨៩នាក់ ទាំង៨ភូមិ ក្នុងសង្កាត់ចំរើនផល

អ្នកនិពន្ធ: ,

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ
  លោកជំទាវ ឯម ប៉ុណ្ណា សមាជិកសភាមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចំរើនផល  បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ចែកជូនដល់គ្រួសារប្រជាការពារចំនួន៨៩នាក់ ទាំង៨ភូមិក្នុងសង្កាត់ចំរើនផល ដើម្បីលើកកម្លាំងចិត្ត និងជួយរំលែកទុក្ខលំបាកក្នុងរយៈពេល ដែលប្រទេសកម្ពុជា កំពុងតែជួបប្រទះនៅវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ដែលធ្វើឡើងនៅសាលាសង្កាត់ចំរើនផល។
       ពិធីនេះក៏បានការអញ្ចើញចូលរួមពី ឯកឧត្តម សមាជិកក្រុមបឹក្សាខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរព័ត៌មាន ប្រធានមន្ទីរពន្ធដារ ក្រុមការងារជួយសង្កាត់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមសម្ពន្ធយុវជន ស្រលាញ់សន្តិភាពខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។
       ថ្លែងនាឱកាសនោះ លោកជំទាវ ឯម ប៉ុណ្ណា បានពាំនាំនូវពាក្យបណ្តាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តស្រលាញ់ ដោយយកចិត្តទុកដាក់បំផុតពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ជូនចំពោះគ្រួសារប្រជាការពារ និងអោយបងប្អូនត្រូវសហការគ្នាជាមួយមេប៉ុស្តិ៍ សមាជិក សមាជិកា ក្រុមប្រឹក្សា ដើម្បបំពេញការងារធ្វើយ៉ាងណារក្សា ភូមិ ឃុំ យើងអោយមានសុវត្ថិភាពល្អជានិច្ច។
      លោកជំទាវបានបន្ថែមទៀតថា បងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំអោយឆ្លងជំងឺគ្រុនឈាម ជាពិសេសជំងឺឈីក ដែលចម្លងដោយមូសខាំ ព្រោះជំងឺទាំងនេះបានកើតមាននៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាយើងរួចទៅហើយ។
      ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទោះបីប្រទេសយេីងពុំមានអ្នកស្លាប់ក៏ដោយ​ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់​ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
      នាឱកាសនោះដែរពួកគាត់បានបង្ហាញនូវទឹកចិត្តរំភើបរីករាយបំផុត ក៏សូមគោរពអរគុណដល់ឯកឧត្តម និងលោកជំទាវ រួមនិងក្រុមការងារដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ នាំយកអំណោយមកចែកជូនពួកគាត់ដល់ហ្នឹងកន្លែង។
      សូមបញ្ជាក់ថា ការចែកអំណោយជូនដល់បងប្អូនប្រជាការពារទាំង៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ចំនួន០១ការ៉ុង ,ក្រម៉ា ចំនួន០១, ទឹកក្រូច ០១យួរ, ក្រែមលាបបំបាត់រមាស់ ០១ដប និងថវិកាចំនួន១០,០០០រៀលផងដែរ៕

0 comments:

Post a Comment