ព័ត៌មានប្រចាំថ្ងៃ

Wednesday, August 5, 2020

នៅថ្ងៃអង្គារ៍​ ១៥កើត ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី លោក វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្មនិងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៦១សន្លឹក​

អ្នកនិពន្ធ:

 .ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា:
   ១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។
  ២.​ បានផ្សព្វផ្សាយពីអនុក្រឹត្យ​លេខ​ ៣៩​ អ​នក្រ​.បក​ ចុះថ្ងៃទី​ ១៧​ខែ​មីនា​ ឆ្នាំ​ ២០២០​ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤​អ​ន​ក្រ​.បក​ ចុះ​ថ្ងៃទី​២១​ខែ​មីនា​ ឆ្នាំ​ ២០១៧​ ស្តីពី​ការពិន័យ​អន្តរ​ការណ៍​ចំពោះ​ករណី​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
   ៣.​ សូមបងប្អូនទាំងអស់ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន  ហើយត្រូវរាយការណ៍ និងសហការណ៍ជាមួយសមត្ថកិច្ចបេីមានករណី​ ប្រេីប្រាស់​ ជួញដូរ​និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន។
​      ជាចុងក្រោយលោកអធិការក៏បាន ចែកសារ៉ុងជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនចំនួន២៣នាក់ ដោយ ក្នុង០១នាក់ទទួលបានសារ៉ុង ០១​ផងដែរ។

0 comments:

Post a Comment