ព័ត៌មានប្រចាំថ្ងៃ

Saturday, August 8, 2020

លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងមានការចូលរួមពីលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ​ ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះបានចំនួន ២០សន្លឹក ស្ថិតនៅសង្កាត់សាក់សំពៅ​ មានចំនួន​០៧ភូមិ ,មនុស្សចំនួន ២០នាក់ ប្រុស ១៤នាក់។

អ្នកនិពន្ធ: ,
.នៅថ្ងៃសៅរ៍ ០៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០​  វេលាម៉ោង៩.០០នាទីព្រឹក
  ក្នុងឱកាសនោះដែរ លោកអធិការបាននាំនូវពាក្យផ្ដាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញជូនដល់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម:
   ១.សូមបងប្អូនប្រជាពលរដ្ឋថែរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាយដាលនៃជំងឺឆ្លងកូវីដ-១៩
  ២.ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩អនក្រ.បកចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០
ស្តីពីកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បកចុះថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ស្តីពីការពិន័យអន្តរការណ៍ចំពោះករណីល្មើសដែលបង្កករណីគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
  ៣.សូមបងប្អូនទាំងអស់ត្រូវនៅឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួម និងសហការជាមួយសមត្ថកិច្ច បើមានករណីប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន,ល្បែងស៊ីសង,អំពើហិង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន។

  .ជាចុងក្រោយលោកអធិការក៏បានចែកសារ៉ុងជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥ នាក់ ដោយក្នុង ០១នាក់ទទួលបានសារ៉ុង ០១ផងដែរ។

0 comments:

Post a Comment