ព័ត៌មានប្រចាំថ្ងៃ

Saturday, September 12, 2020

នារីៗ....តែចូលចិត្តលាបឡេអោយសាច់ សខ្ចី ឥឡូវនេះកម្លាំងការិយាល័យ ប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ ឆ្មក់ចូលឆែកឆេររួមហ្នឹង ឃាត់ខ្លួនមនុស្ស04នាក់ ផងដែរ

អ្នកនិពន្ធ: ,

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាយប្រឆាំងបទល្មើសផលិតផលក្លែងក្លាយនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោនិងអាជ្ញាធរមូលរដ្ឋានឆ្មក់ចូលឆែកឆេរឃ្លាំងមួយកន្លែងនៅបណ្ដោយ ផ្លូវ217 ស្ថិតនៅ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល10និង55នាទី ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2020 ព្រឹកមិញនេះ។

.សមត្ថកិច្ចជំនាញបានធ្វើការ ឃាត់ខ្លួនមនុស្ស4នាក់ [ប្រុស] ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយម្ចាស់ឃ្លាំងគេចខ្លួនបាត់ហើយ។

.សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយសហការជាមួយអាជ្ញាធរខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការផងដែរ ។
 .លោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អោយដឹងថា ទីតាំងលួចផលិតម្សៅ ឡេ ក្លែងក្លាយនេះ ត្រូវបានកម្លាំងរបស់លោកតាមស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ។
.ជាក់ស្តែង នាចុះប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនមនុស្ស 4នាក់ [ប្រុស]  ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងគេចខ្លួនបាត់ហើយ។ ចំពោះសម្ភារៈយ៉ាងច្រើនគគោក ក៏ដូចជា ម៉ាស៊ីនសម្រាប់លាយឡេទាំងអស់ ត្រូវបានបិទសោររក្សាទុកនៅទីតាំងកន្លែងដដែល ដើម្បីរង់ចាំចំណាត់ការពីថ្នាក់លើបន្តទៀត ផងដែរ។

0 comments:

Post a Comment