ព័ត៌មានប្រចាំថ្ងៃ

Monday, September 7, 2020

កិច្ចប្រជុំចងក្រងឯកសារទីតាំងដីនិងដីអាស្រ័យផលជាក់ស្ដែង

អ្នកនិពន្ធ: ,

(ខេត្តពោធិ៍សាត់):នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានដឹកនាំកិច្ចប្រជុំចងក្រងឯកសារទីតាំងដី និងដីអាស្រ័យផលជាក់ស្តែង ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល លើការកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋដែលរស់នៅយូរឆ្នាំមកហើយ លើដីអភិរក្សតំបន់ធនធានធម្មជាតិ ក្នុងស្រុកចំនួន០៣ រួមមាន ÷ ស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
   កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរមានការពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាន ក្រុមអភិរក្ស អាជ្ញាធរស្រុក ក្រុង និងមេឃុំ ចៅសង្កាត់ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

0 comments:

Post a Comment