កណ្ដាល៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ នគរបាលស្រុកពញាឮ ខេត្តកណ្តាល បានឃាត់ខ្លួនឪពុកដែលយកខ្សែក្រវាត់វៃកូនស្រីដូចសត្វធាតុ បានហើយ ដោយកំពុងសាកសួរ តាមនីតិវិធី ។
អំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮ បានអោយដឹងថា ជនសង្ស័យឈ្មោះ គឹម ខាយ អាយុ៣៥ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា អាយុ១៧ឆ្នាំ ។ ជនសង្ស័យនិងកូនស្រី មានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៌ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ៣ឆ្នាំទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ស្ថិតក្នុងភូមិ ស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ។
ក្នុងពេលនោះជនសង្ស័យឈ្មោះ គឹម ខាយ បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈនោះដែរជនសង្ស័យបានឃើញជនរងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត ។ ស្របពេលនោះជនសង្ស័យបានដេញអោយជនរងគ្រោះពរប្អូននិងយកម៉ូតូទៅផ្ទះ ។ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនសង្ស័យជាឪពុកខឹងបានហូតយកខ្សែក្រវាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង១ក្រវាត់ បណ្តាលអោយមានរបួសស្នាម ។
ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីឪពុកវៃកូន ក៏ចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរនិងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានប្រចាំថ្ងៃ
Saturday, September 26, 2020
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment