ព័ត៌មានប្រចាំថ្ងៃ

Friday, October 9, 2020

"ទំពាំង​ស្នង​ឫស្សី

អ្នកនិពន្ធ:

គឺ​ជា​សុភាសិត​បុរាណ​ខ្មែរ​មួយ​ក្នុង​ចំណោម​សុភាសិត​ជាច្រើន​ទៀត​ដែល​ដូនតា​ខ្មែរ​ក្នុង​សម័យ​មុនៗ​បាន​បង្កើត​ឡើង ដើម្បី​ទុក​ជា​ប្រយោជន៍​ដាស់​តឿន​អប់រំ​កូន​ចៅ​ឲ្យ​ដើរ​តាម​គន្លង​ធម៌​ល្អ មាន​សេចក្ដី​ថ្លៃថ្នូរ និង​ចម្រើន​រុង​រឿង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ពាក្យ "ទំពាំង​ស្នង​ឫស្សី" គឺ​ជា​ន័យ​ប្រៀបធៀប​មួយ​ដែល​ចាស់​ទុំ​លោក​ដៅ​ជា​សំខាន់​ទៅ​លើ​យុវជន​យុវតី​កូន​ចៅ​ជំនាន់​ក្រោយ ថា​ជា "ទំពាំង"។ ចំណែក​ឯ "ឫស្សី" វិញ គឺ​សំដៅ​ទៅ​លើ​មនុស្ស​ចាស់ ឬ​ជា​រៀមច្បង។

ឫស្សី និង​ទំពាំង ទាំង​ពីរ​នេះ​គឺ​ត្រូវ​ការ​ពឹង​ផ្អែក​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ពោល​គឺ​ថា បើ​ឫស្សី​ដុះ​រឹងមាំ​បាន​ល្អ​នោះ ទំពាំង​ក៏​អាច​ដុះ​ធំ​ធាត់​លូត​លាស់​បាន​ល្អ​ទៅ​តាម​ឫស្សី​ដែរ នេះ​ចំពោះ​ន័យ​ធៀប។ ប៉ុន្តែ​បើ​ចំពោះ​ន័យ​ត្រង់​នោះ គឺ​ចាស់​ទុំ​ខ្មែរ​លោក​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ស្នង​ត្រកូល ឬ​ការ​បន្ត​ធ្វើ​កិច្ច​ការ​ផង​ទាំង​ឡាយ​របស់​មនុស្ស​ចាស់​ជំនាន់​មុន។

ចំពោះ​ការ​ស្នង​ត្រកូល ឬ​ទំពាំង​ស្នង​ឫស្សី គេ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​មនុស្ស​ជំនាន់​ក្រោយ​មាន​ចំណេះ​វិជ្ជា​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ខ្លួន ទើប​គេ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្នង​ការងារ​ពី​មនុស្ស​ជំនាន់​មុន ហើយ​អាច​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សង្គម​គ្រួសារ​តូច និង​សង្គម​ជាតិ។

0 comments:

Post a Comment