ព័ត៌មានប្រចាំថ្ងៃ

Monday, October 26, 2020

ឯកឧត្តមគន់គីមទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ អតីតយុទ្ធជន និងជនពិការនិងជាអនុប្រធានទី១ គណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅស្រុកវ៉ារិនចំនួន៦៦៥ គ្រួសារ

អ្នកនិពន្ធ: ,

នៅព្រឹកថ្ងៃ ច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកវ៉ារិនចំនួន៦៦៥ គ្រួសារ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកវ៉ារិន ព្រមទាំង ឯកឧត្តម អភិបាលរងខេត្ត និងឯកឧត្តមក្រុមការងាររដ្ឋាភិបាលចុះជួយ អស់លោកឧកញ៉ាសប្បរសជននាៗផងដែរ ។

ក្នុងឱកាសចុះជួបសួរសុខទុក្ខ និងចែកអំណោយនោះដែរ ទេសរដ្ឋមន្ដ្រី គន់ គីម បានពាំនាំសារសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដាំផ្ញើរសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋផងដែរ អំណោយដែរបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឱកាសនោះដែរដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី ១កេះ ទឹកសុទ្ធ ១កេះ ទឹកសុីអុីវ ១យួរ ទឹកត្រី ១យួរ។

0 comments:

Post a Comment