ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ និងខណ្ឌដង្កោ ធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ( លួចគាស់ចង្រឹងដែកបង្អួច )លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖
ទី១-ឈ្មោះតុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ។
ទី២-ឈ្មោះព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សីស្ទឹងមានជ័យ២ ។
ទី៣-ឈ្មោះបូ ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី ស្ទឹងមានជ័យ២ ។
ទី៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ភូមិឫស្សីស្ទឹងមានជ័យ២។
ទី៥-ឈ្មោះផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សីស្ទឹងមានជ័យ២ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមច្បាប់បន្តទៀត៕

0 comments:
Post a Comment