ព័ត៌មានប្រចាំថ្ងៃ

Friday, December 11, 2020

អគ្គិភ័យ​ឆាបឆេះ​ ឃ្លាំងស្ដុកទំនិញ​ ក្រុម​ហ៊ុន​​​ អ៉ិ​នធើណល យូនៀន អ៉ិនដាសស្រ្ទី ស្ថិតនៅក្នុ​ងភូមិព្រៃខ្វាវ ឃុំរកាកោះ រយៈពេល​ប្រមា​ណ​ ៣០នាទី​ អស់ទឹកប្រាក់ ជិត​ ២០​មុឺនដុល្លា​អាមេរិក

អ្នកនិពន្ធ: ,

(កំពង់ស្ពឺ​)៖​ មានករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម ក្រុម​ហ៊ុន​ អ៉ិនធើណល យូ​​នៀន អ៉ិនដាសស្រ្ទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោ​ង ១០ និង ០០ នាទីព្រឹក​ ។ 

តាមការបញ្ជាក់​ គ្រោះ​អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារៈគ្រាប់ស្នោ កាវស លឿង តាំងប៉ាវ តាមការឱ្យដឹ​ង​បន្ថែម​ ពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទ ស្រី ជនជាតិ ចិន​ ទីតាំង​ខាងលេី​គឺជាឃ្លាំងស្ដុកវត្ថុធាតុដេីម​ សម្រាប់​ផលិត​ខ្សែក្រវាត់​ ក្នុង​គ្រោះ​អគ្គិភ័យ​នេះបង្កការខូចខាតសម្ភារៈ​ រួមមាន​ ៖

   -ឆេះឃ្លាំងទំហំ 42m x​ 36m ។

   -សម្ភារៈប្រើប្រាស់ក្នុងឃ្លាំង​ ទាំងស្រុង ។

តាមការប៉ាន់ស្មានបឋម​ ការខូចខាតសម្ភារៈ​គឺ​អស់ទឹកប្រាក់​ ប្រមាណ​ជិត​ ២០​ មុឺនដុល្លា​អាមេរិក​ ។ 

កិច្ច​ប្រតិបត្ដិការ​ជួយសង្គ្រោះ​ កំលាំង​នគរ​បា​ល​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧​គ្រឿង 

     -រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរ​បា​លខេត្តកំពង់ស្ពឺ ចំនួន ០៥គ្រឿង ។

    -រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរ​បា​លស្រុកកណ្ដាលស្ទឹង ចំនួន០១ គ្រឿង ។

   -រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស  ចំនួន ០១ គ្រឿង  ។

   តាមលទ្ធផលស្រាវជ្រាវជំហានដំបូង​ មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដ​ អគ្គីសនី​ ទុស្សេខ្សែភ្លេីង​ ក្នុងឃ្លាំង​ដែលតភ្ជាប់បន្ថែម

​  សំណូមពរ​ ៖​ ដល់បណ្ដារោងចក្រ​ សហគ្រា​ស​ សិប្បកម្ម​ និងលំនៅដ្ឋានប្រជាពលរដ្ឋ​ ទាំ​ងអស់​គួរគប្បី​ ពិនិត្យ​យកចិត្ដទុកដាក់​ខ្ពស់​បំផុ​ត​លេី​ បច្ចេកទេស​តចរន្ដបណ្ដាញអគ្គីសនី​ ក្នុ​ងរោងចក្រ​ សហគ្រាស​ សិប្បកម្ម​ លំនៅ​ដ្ឋា​ន​​ផ្ទាល់​ គួរជ្រេីសរេីស​ អ្នកមានបទពិសោ​ធន៍​ ពិតប្រាក​ដ​ ជៀសវាង​ការបង្កហានិភ័យ​ និ​ងបំផ្លាញទ្រព្យសម្បត្ដិ​ ៕

0 comments:

Post a Comment