ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា៖លោក នឹងខិតខំធ្វើឲ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមអ្នកដែលមានអាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩, ប៉ុន្តែលោក ថា ទទួលបានឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យា នៅឡើយនោះទេ ព្រោះវ៉ាក់សាំង ដែលទទួលបាន នៅ ក្នុងដំណាក់កាលដំបូងនេះ មានចំនួន ១លានដូសប៉ុណ្ណោះ ដែលអាចប្រើបាន លើមនុស្សតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ។
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ ក្នុងពិធីបិទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។ការឆ្លើយតបរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី សមាគមអ្នកសារព័ត៌មានមួយចំនួន បានចាត់ទុកថា អ្នកសារព័ត៌មាន ជា អ្នកប្រឈមខ្លាំង ទៅនឹងជំងឺកូវីដ១៩ ហើយចង់ឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកអាទិភាពនោះ។
លោករដ្ឋមន្ត្រីព័ត៌មាន ក៏បានណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ មានការប្រយ័ត្នប្រយែង នៅក្នុងការយកព័ត៌មាន ដោយត្រូវរក្សាអនាម័យ រក្សាគន្លាតសង្គម ហើយបើមានការបារម្ភ អាចធ្វើការពីផ្ទះ។ត្រូវខិតខំធ្វើការយកព័ត៌មាន សម្រួលព័ត៌មាន និងបញ្ចេញព័ត៌មានទៅវិញ ឲ្យបានកាន់តែល្អជាងមុន តាមរយៈការមានប្រភពច្បាស់លាស់ ការវិភាគច្បាស់លាស់ និងជូនដំណឹងទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ មកទល់ពេលនេះ អ្នកសារព័ត៌មាន មានវិជ្ជាជីវៈបានផ្សាយ បង្សាបព័ត៌មានក្លែងក្លាយបានល្អ និងទាន់ពេលវេលា។ ប៉ុន្តែក្នុងនេះ គឺការយឺតយ៉ាវវិញ ក៏មិនអាច បន្ទោស អ្នកសារព័ត៌មានបានដែរ សំខាន់នោះ គឺអាជ្ញាធរដែលមានសមត្ថកិច្ច ដែលត្រូវឆ្លើយឲ្យបានទាន់ពេលវេលា ទើបអ្នកសារព័ត៌មាន បញ្ចេញផ្សាយព័ត៌មាន បានទាន់ពេលវេលាដែរ៕

0 comments:
Post a Comment