ព័ត៌មានប្រចាំថ្ងៃ

Monday, February 8, 2021

លោកវរសេនីយ៍ឯកជឹមស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ "ស្ដីពីកិច្ចការពាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ" ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិនវៀតណាម

អ្នកនិពន្ធ: ,

   (រាជធានីភ្នំពេញ): នៅព្រឹក ថ្ងៃចន្ទ​ ១១រោច ខែមាឃ ឆ្នាំ ជូត ទោស័​ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៣ សនណ ចុះថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១ ស្ដីពីកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម របស់អគ្គស្នងការនគរបាលជាតិ និងសេចក្ដីជូនដំណឹងលេខ ០១៧/២១សជណចថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២១ ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម របស់សាលារាជធានីភ្នំពេញ ព្រមទាំងប្រជុំក្រុមការងារប្រតិកម្មរហ័សប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈដើម្បីឲ្យអង្គប្រជុំបានជ្រាប និងយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។​

   .ឆ្លៀតក្នុងឱកាសនោះដែរ លោកអធិការក៏បានប្រកាសទទួលស្គាល់អធិការរងថ្មីដែលទើបនឹងចូលកាន់តំណែងឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនាយផ្នែកទាំងអស់បានស្គាល់។ 

   .បន្ថែមលើនេះលោកអធិការក៏បានផ្សព្វផ្សាយលិខិតបង្គាប់ការស្ដីពីការកែសម្រួលថ្នាក់អធិការរងទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ដើម្បីឲ្យទទួលខុសត្រូវ និងអនុវត្តឲ្យមានប្រសិទ្ធិភាព។

  .ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី អធិការរង នាយប៉ុស្តិ៍ នាយផ្នែកទាំងអស់។

  .ជាចុងបញ្ចប់លោកអធិការក៏បានចែកនូវសាប៊ូដុស និងជែលលាងដៃជូនដល់លោកនាយប៉ុស្តិ៍ទាំងអស់ ដើម្បីយកទៅប្រើប្រាស់។

0 comments:

Post a Comment