ព័ត៌មានប្រចាំថ្ងៃ

Thursday, July 22, 2021

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋយើង លឿនហួសពីការរំពឹងទុក

អ្នកនិពន្ធ:

 ភ្នំពេញ: ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តដែលកំពុងប្រឈមខ្លាំង បាននិងកំពុងដំណើរការដោយរលូន ហើយលឿនហួសពីការរំពឹងទុក។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ “ តាមរយៈល្បឿននៃការចាក់វ៉ាក់សាំងនៅពេលនេះ គ.វ.ក១៩ សន្និដ្ឋានថា ក្នុងរង្វង់ខែសីហា ខាងមុខនេះ វ៉ាក់សាំងនឹងចាក់ជូនគ្រប់បុគ្គលប្រឈម គឺលឿនហួសពីផែនការមេរបស់ គ.វ.ក១៩ ដែលកំណត់យកចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាក្រុមគោលដៅចំនួន ១០លាននាក់”។

ដោយឡែក ពាក់ព័ន្ធនឹងការមកដល់កម្ពុជានូវវ៉ាក់សាំងចនសុនអែនចនសុន (Johnson & Johnson) ឬ J&J ចំនួន ១លានដូស នៅពេលខាងមុខនេះ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្តល់តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ខាងមុខនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងឱ្យដឹងផងដែរថា វ៉ាក់សាំងនេះ គឺជាប្រភេទវ៉ាក់សាំងដែលចាក់តែមួយដូសតែប៉ុណ្ណោះ (មិនចាំបាច់ចាក់ដូសទី២) ហើយសម្រាប់ចាក់ក្រុមមនុស្សដែលមានអាយុ ១៨ឆ្នាំឡើងតែប៉ុណ្ណោះ។

យោងតាមការផ្សាយរបស់ក្រុមហ៊ុនJ&J កន្លងមក វ៉ាក់សាំងJ&J អាចមានប្រសិទ្ធភាពទប់ទល់នឹងវីរុសកូវីដ-១៩ យ៉ាងហោចណាស់ ០៨ខែ ហើយវ៉ាក់សាំងនេះ ក៏មានសមត្ថភាពទប់ទល់បានខ្លាំងជាមួយនឹងពពួកវីរុសបំប្លែងថ្មី ហើយមានប្រសិទ្ធភាព៨៥% ដែលអាចទប់ទល់នឹងភាពធ្ងន់ធ្ងរនៃជំងឺបាន ហើយក៏អាចទប់ស្កាត់អត្រាមរណភាពដោយវីរុសកូវីដ-១៩ បានខ្ពស់បំផុតផងដែរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៦ ៣៣៤ ៣៧៨ នាក់ សម្រាប់ដូសទី១ និងចំនួន ៤ ២៥៣ ៧៩២ នាក់ សម្រាប់ដូសទី២។

ដោយឡែកគិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង ១៧ លានដូស រួចមកហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញពីប្រទេសចិន មានចំនួន ១០លាន៥សែនដូស វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានចំនួន ៦លាន២សែនដូស (២លាន២សែនដូសជាជំនួយរបស់រដ្ឋាភិបាលចិន) និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ មានចំនួន ៣សែន២ម៉ឺន៤ពាន់ដូស៕

0 comments:

Post a Comment