ព័ត៌មានប្រចាំថ្ងៃ

Tuesday, August 31, 2021

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

អ្នកនិពន្ធ: ,

 (រាជធានីភ្នំពេញ): វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន០២លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ។

  .លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បើគិតទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលនឹងមកដល់ ២លានដូសដែលទទួលបាននាពេលនេះ គឺ កម្ពុជាមានវ៉ាក់សាំងសរុបចំនួន ២៧លានដូសហើយ។

  .លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងកូវីដ-១៩សរុបចំនួន ២៧លានដូសហើយនៅក្នុងដៃ ហើយក្នុងខែកញ្ញាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបានបញ្ជាទិញ ចំនួន ៥លានដូសបន្ថែមទៀត ពីក្រុមហ៊ុន សុីណូវ៉ាក់ សម្រាប់ចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

  .សូមបញ្ជាក់ថា÷ រហូតមកដល់ពេលនេះកម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ទេ ហើយកម្ពុជាបាន នឹងកំពុងត្រៀមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់តាមរយ:ជំនួយរបស់មិត្តចិន ក៏ដូចជាការបញ្ជាទិញផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពី ១២ឆ្នាំឡើងទៅចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩៕ (រាជធានីភ្នំពេញ): វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន០២លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ។

  .លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បើគិតទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលនឹងមកដល់ ២លានដូសដែលទទួលបាននាពេលនេះ គឺ កម្ពុជាមានវ៉ាក់សាំងសរុបចំនួន ២៧លានដូសហើយ។

  .លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងកូវីដ-១៩សរុបចំនួន ២៧លានដូសហើយនៅក្នុងដៃ ហើយក្នុងខែកញ្ញាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបានបញ្ជាទិញ ចំនួន ៥លានដូសបន្ថែមទៀត ពីក្រុមហ៊ុន សុីណូវ៉ាក់ សម្រាប់ចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

  .សូមបញ្ជាក់ថា÷ រហូតមកដល់ពេលនេះកម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ទេ ហើយកម្ពុជាបាន នឹងកំពុងត្រៀមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់តាមរយ:ជំនួយរបស់មិត្តចិន ក៏ដូចជាការបញ្ជាទិញផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពី ១២ឆ្នាំឡើងទៅចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩៕0 comments:

Post a Comment