ព័ត៌មានប្រចាំថ្ងៃ

Sunday, November 14, 2021

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពតល្បីល្បាញខាងពុករលួយមិនចាញ់លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ...

អ្នកនិពន្ធ: ,

  ខេត្តកំពត÷ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរដែនដីខេត្តកំពត បានឲ្យដឹងថា÷ អំពើពុករលួយរបស់លោក ដាញ់ សារី គឺមិនចាញ់អំពើពុករលួយរបស់លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ដាញ់ សារី នៅតែអាចគេចផុតពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគ្មានញញើតអ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ពិនិត្យឡើងវិញជាបន្ទាន់ផង ព្រោះទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពត បានឲ្យដឹងថា÷ ដោយសារអាងមានខ្នងបង្អែករងមាំនៅក្នុងក្រសួងរៀបចំដែនដីទើបលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត អាចពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំ ហើយប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ប្រភពបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះលោក ឱម យ៉ឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតនិងចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ដាញ់ សារី និងបក្ខពួកនៅឡើយទេ។ ចំណែកថ្នាក់ដឹកនាំក្រសួងដែនដី ជាពិសេសលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយយ៉ាងរលូនជាយូរឆ្នាំមកហើយ។

ប្រភពស្និទ្ធនឹងលោក ដាញ់ សារី បានឲ្យដឹងថា÷ អំពើពុករលួយរបស់លោក ដាញ់ សារី មានច្រើនរូបភាពជាពិសេសទាក់ទងទៅនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ការផ្ទេរកម្មសិទ្ធិដីធ្លី ព្រមទាំងការសុំច្បាប់សាងសង់សំណង់ផ្សេងៗនៅក្នុងខេត្តកំពត។ ក្នុងនោះករណីលោក ដាញ់ សារី ចេញប្លឹងកម្មសិទ្ធិឲ្យក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបអាងទឹកមួយកន្លែងនៅក្នុងស្រុកដងទុំ បានបង្ហើញយ៉ាងច្បាស់ក្រឡែតនូវអំពើពុករលួយរបស់លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ហើយមិនអាចបិទបាំងបានទេ។ 

ដូច្នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនគួរបណ្តោយឲ្យលោក ដាញ់ សារី បន្តសាងភាពល្បីល្បាញខាងពុករលួយតាមអំពើចិត្តទៀតឡើយ ព្រោះជាច្រើនឆ្នាំមកហើយលោក ដាញ់ សារី ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។មានវគ្គ(ត)

0 comments:

Post a Comment