ព័ត៌មានប្រចាំថ្ងៃ

Saturday, November 20, 2021

ទីតាំងល្បែងសុីសងហ្គេមអនឡាញមួយកន្លែង កំពុងដំណើរការយ៉ាងរលូនក្នុងខណ្ឌពោធិ៍សែនជ័យ!

អ្នកនិពន្ធ: ,

 (រាជធានីភ្នំពេញ)÷ ទីតាំងណេត អត់យីហោមួយកន្លែង ស្ថិតនៅក្បែរផ្សារទួលពង្រ សង្កាត់ចោមចៅ ទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកល្បែងស៊ីសងតាមអនឡាញ  និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀតយ៉ាងរលូន។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានឲ្យដឹងថា ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនោះ បើកទទួលភ្ញៀវលេងតែយប់ទេជាពិសេសសម្បូរទៅដោយជនមានប្រវត្តិមិនល្អ គ្មានមុខរបរពិតប្រាកដ ចូលទៅលេងហ្គេម យ៉ាងសប្បាយ ដោយ​គេពុំឃើញអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ឡើយ។

ប្រជាពលរដ្ឋដែលរស់នៅជិតនោះ បានបន្តទៀតថា÷ រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពួកគាត់ ជាពិសេសគឺនៅពេលយប់ ព្រោះទីតាំងណេតបង្កប់ល្បែងស៊ីសងកំពុងបើកដំណើរការយ៉ាងរលូននៅក្នុងមូលដ្ឋានពួកគាត់កំពុងរស់នៅ និងសំបូរទៅដោយជនញៀនល្បែងដែលមានសភាព ស្លេកស្លាំងដូចជនញៀនថ្នាំ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សំណូមពរទៅដល់លោក ហែមដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ និងលោកម៉ន វុធីអធិការនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយទប់ស្កាត់បទល្មើសល្បែងស៊ីសងខាងលើនេះផង៕

0 comments:

Post a Comment