មណ្ឌលគិរី៖ ពលរដ្ឋឈ្មោះ ឡាច ភីរ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំមានទីលំនៅភូមិ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ព្រមទាំងក្រុមគ្រួសារបានរងភាពអយុត្តិធម៌យ៉ាងខ្លាំងបំផុត ពីសំណាក់មន្ត្រីរៀបចំ ដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដី ខេត្តមណ្ឌលគិរី បានឃុបឃិតគ្នាលួចប្លង់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួន មានក្បាលដីលេខ ៥០៥ និង ៥០៩ ស្ថិតនៅចំណុចភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅឲ្យបុគ្គលអ្នកមានលុយមានអំណាច ដោយមិនខ្លាចរអានឹងច្បាប់ ខណៈដែលដីកំពុងមានទំនាស់ថែមទៀតផង។
ប្រភពពីម្ចាស់ដីបានឲ្យដឹងថា៖ កាលដើមឡើយ ក្បាលដីលេខ ៥០៥-៥០៩ នេះជាម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ ឡាច ភីរៈ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៥០០០៦២៩ បានទិញស្របច្បាប់ ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រឹមត្រូវច្បាស់លាស់ពីឈ្មោះ តាវ ឡេង ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣០០០១១៥៩ និងឈ្មោះ ប៊ិន ចាន់ថុល ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣០០០០៧៧៩ មានទីលំនៅ ភូមិកណ្ដាល ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាំងពីខែកុម្ភៈ ឆ្នាំ២០០៨ មកម្ល៉េះ ដែលមានព្រំប្រទល់៖
-ខាងជើងទល់នឹង អូរ ១២៦ ម
-ខាងត្បូងទល់នឹង ឱ សំអឿន ១០៤ ម
-ខាងកើតទល់នឹង សោម ចាន់ ១៣៣ ម
-ខាងលិចទល់នឹង ១១០ ម
លុះដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ ឡាច ភីរៈ បានទទួលមរណភាព នៅអាយុ ៤៧ ឆ្នាំ (នៅលីវ)។ ដោយយោងតាមច្បាប់នៃរដ្ឋ រាល់ទ្រព្យសម្បត្តិរបស់បុគ្គលដែលនៅលីវមិនមានប្រពន្ធកូន ត្រូវប្រគល់ជូនឪពុកម្ដាយ ជាអ្នកកាន់កាប់គ្រប់គ្រងបន្ត ក្រោយមរណៈភាព។ ពោលគឺ កម្មសិទ្ធិដីធ្លីខាងលើត្រូវបានប្រគល់ជូនឈ្មោះ ឡាច សុីមអូន ត្រូវជាឪពុក និងឈ្មោះ ម៉ាន់ ណារី ត្រូវជាម្តាយ។ ក្រោយមកពួកគាត់ទាំងពីរបានផ្ទេរកម្មសិទ្ធិ ក្បាលដីលេខ ៥០៥-៥០៩ ខាងលើឲ្យទៅឈ្មោះ ឡាច ភីរ៉ា ត្រូវជាប្អូមប្រុសបង្កើតរបស់ឈ្មោះ ឡាច ភីរៈ នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០។
ក្រោយមកនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ឈ្មោះ ឡាច ភីរ៉ា បានទៅសុំធ្វើលិខិតកាន់កាប់កម្មសិទ្ធិ ដីធ្លីខាងលើ ធ្វើ (ប្លង់រឹង) ក៏ស្រាប់តែឃើញមានឈ្មោះបុគ្គលផ្សេងជាអ្នកមានលិខិតកាន់កាប់កម្មសិទ្ធិដីធ្លីខាងលើនោះទៅវិញ។
ដោយឃើញមានភាពមិនប្រក្រតីបែបនេះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ លោក ឡាច ភីរ៉ា បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ ទៅដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីសូមរក្សាសិទ្ធិការពារ ជំទាស់ចំពោះការចេញលិខិតកាន់កាប់ដីធ្លីក្បាលលេខ ៥០៩ ឱ្យបុគ្គលដែលមានឈ្មោះ ម៉េង លីដា ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០១៥៤៩៦៧ និងឈ្មោះ ឌឿន ចាន់ដារា ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០១៥៤៩៦៦ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងជំទាស់ចំពោះការចេញលិខិតកាន់កាប់សិទ្ធិដីធ្លីក្បាលលេខ ៥០៥ ឱ្យឈ្មោះ ឈឹម ជាង ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០៧២៣៣៥ និងឈ្មោះ ឈួរ សុខលី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០៧២៣៣៤ មានទីលំនៅ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី (អភិបាលខេត្តចាស់) បានឃើញ និងបញ្ជូនសំណុំរឿងទាំងពីរ ទៅឱ្យខាងប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តមណ្ឌលគិរី ជាអ្នកដោះស្រាយ។
លុះមកដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ មានសេចក្តីជូនដំណឹងមួយច្បាប់ ចេញដោយលោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តមណ្ឌលគិរី ជម្រាបជូនទៅឈ្មោះ ឡាច ភីរ៉ា ឲ្យចូលបំភ្លឺពាក្យប្ដឹងជំទាស់ ចំពោះការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីលើក្បាលដីលេខ ៥០៩ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក នៅមន្ទីរ។
យ៉ាងណាមិញ ក្រោយមក ហាក់បាត់ដំណឹងសូន្យឈឹង មិនមានការឆ្លើយតបអ្វីសោះឡើយពីសំណាក់មន្ត្រីជំនាញខាងលើ បានត្រឹមតែពាក្យថា "ឲ្យរង់ចាំសិនទៅ" តែប៉ុណ្ណោះ ខណៈដែល វេលានេះ ក្បាលដីលេខ ៥០៩ មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី (ប្លង់រឹង) ឲ្យឈ្មោះបុគ្គលខាងលើបាត់ទៅហើយ ចេញដោយមន្ទីររៀបចំ ដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដី ខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា÷ អ្វីដែលចម្លែកនោះ គឺត្រង់ថ្ងៃកាលបរិឆ្ឆែត ចំពោះការចេញប្លង់របស់មន្ទីរ លើក្បាលដីលេខ ៥០៩ បានចេញនៅថ្ងៃទី ១៨ ខែ វិច្ឆិកាឆ្នាំ ២០២០ ពោលគឺ មិនដល់មួយខែផង គឺចន្លោះពេល ក្រោយ និងមុនពេល ពាក្យប្ដឹងសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តមណ្ឌលគិរី និងសេចក្តីជូនដំណឹងឲ្យចូលបំភ្លឺ ពីមន្ទីរសូរិយាដីខេត្តមណ្ឌលគិរី។ បានន័យថា ក្រុមមន្ត្រីជំនាញ នៅតែបន្តលួចធ្វើលិខិតកាន់កាប់កម្មសិទ្ធិប្លង់រឹង ឲ្យទៅបុគ្គលខាងលើនោះដដែល។
ទោះជាយ៉ាងណាក៏ដោយ ករណីខាងលើនេះ ពិតជាអយុត្តិធម៌បំផុត ចំពោះក្រុមគ្រួសារពលរដ្ឋស្លូតត្រង់ ជាពិសេសចំពោះវិញ្ញាណក្ខន្ធម្ចាស់ដីឈ្មោះ ឡាច ភីរៈ ដែលបានទិញ ស្របច្បាប់មានការដឹងឮពីអាជ្ញាធរភូមិឃុំត្រឹមត្រូវ។ ជាត្រូវបាន ក្រុមមន្ត្រីជំនាញ ខិលខូច ឃុបឃិត គ្នាលួចរំលោភយកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ធ្វើប្លង់រឹង ឱ្យទៅអ្នកមានលុយមានអំណាចផ្សេងទៅវិញ។
ម្យ៉ាងវិញទៀត ដីនៅចំណុចខាងលើ គឺជាដីដែលកំពុងមានទំនាស់ រវាងឈ្នោះ ឡាច ភីរ៉ា និងបុគ្គល ៤អ្នកផ្សេងទៀត នៅមិនទាន់ដោះស្រាយនៅឡើយ ប៉ុន្តែក្រុមមន្ត្រីជំនាញ បែជាចេញលិខិតកាន់កាប់ដីធ្លី (ប្លង់រឹង) ទាំងបំពានច្បាប់ លួចលាក់ភូទភរ កុហក់ លាក់បំបាំង ថ្នាក់លើរបស់ខ្លួនថែមទៀតផង។
អាស្រ័យហេតុនេះ ក្រុមគ្រួសារពលរដ្ឋដែលជាជនរងគ្រោះត្រូវគេលួចដី សូមគោរពស្នើដល់ ថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង និងក្រសួងពាក់ព័ន្ធ ជាពិសេសលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្មី មេត្តាជួយត្រួតពិនិត្យចំពោះករណីខាងលើនេះឡើងវិញផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរីបានឡើយ ដោយគ្មានលេខទូរស័ព្ទទាក់ទង ព្រោះមន្ត្រីក្រោមឱវាទមិនព្រមឲ្យ។
ដោយឡែក កាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ សារព័ត៌មាន បានជួបសុំបទសម្ភាសន៍តាមរយៈទូរសព្ទ ពីលោក វ៉ានណូ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី តែមិនអាចសុំការបំភ្លឺបានដដែល ដោយលោកបានបញ្ជាក់ថា លោកគ្មានសិទ្ធិ អាចផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទបានទេ បើចង់ដឹងច្បាស់សូមអញ្ជើញសារព័ត៌មានមកដល់មន្ទីរ ជួបសម្ភាសន៍ប្រធានមន្ទីរផ្ទាល់តែម្ដងទៅ៕

0 comments:
Post a Comment