ព័ត៌មានប្រចាំថ្ងៃ

Tuesday, November 30, 2021

ល្បែងស៊ីសង(កាសុីណូ)មួយកន្លែងនៅក្នុងទឹកដី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ចាប់ផ្ដើមបើកលេងឡើងវិញ ខណៈដែររដ្ឋាភិបាលកំពុងហាមឃាត់!

អ្នកនិពន្ធ: ,

   (ខេត្តព្រៃវែង)៖ (កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងគេដាក់ការសង្ស័យប្រហែលអត់មានច្បាប់ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្ម ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះធ្វើការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព

ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១-នេះ គេសង្កេតឃើញនៅក្នុង(កាស៊ីណូ)ខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ឃើញសកម្មភាពបែបនេះហាក់បីដូចអាជ្ញាធរមានសមត្ថកិច្ចសមត្ថកិច្ច និងម្ចាស់(កាស៊ីណូ)មួយកន្លែងនេះឬមួយបានឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធពីក្រោមដល់ថ្នាក់ខេត្ត រួចអស់ហើយទេដឹងបានហ៊ានបើកលេងបានយ៉ាងគឃ្លើន។

គួររំលឹកថា÷ សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។

ពាក់ព័ន្ធករណីនៅក្នុង (កាស៊ីណូ)មានស្លាកយីហោ ( ម៉ូណាកូ )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ)ខាងលើនេះតែម្តង។

ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការខេត្តព្រៃវែង គួរតែប្រើកណ្ដាប់ដៃដែកមានវិធានការចាត់កម្លាំងក្រោមឱវាទដើម្បីចុះទៅធ្វើការបង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងនៅក្នុង(កាសុីណូ)ស្ថិតនៅភូមិខាងលើនេះផងទាន៕

0 comments:

Post a Comment