ព័ត៌មានប្រចាំថ្ងៃ

Tuesday, November 30, 2021

ពលរដ្ឋ៧៨គ្រួសាររស់នៅស្រុកព្រៃនប់ស្នើដល់ថ្នាក់ដឹកនាំកំពូលជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន អ៉ីសេង!

អ្នកនិពន្ធ: ,

 ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី ថា បាននាំយកគ្រឿងចក្រមកឈុះឆាយបំផ្លាញ​ដីចំការដាំណាំពួកគាត់បំផ្លាញចោល និងបានហាមប្រជាពលរដ្ឋ មិនឲ្យចូលទៅចំការធ្លាប់រស់អាស្រ័យផលតាំងពីឆ្នាំ១៩៩២កន្លងមកនោះទៀត ដោយក្រុមហ៊ុននេះ បានដាក់ពង្រាយ កម្លាំងយោធា ឬទាហាន ឲ្យមកយាមបរិវេណដីទំនាស់នេះយ៉ាងតឹងរឹង ចាប់ពីឆ្នាំ២០១០បន្តរហូតមកដល់ឆ្នាំ២០២១នេះ ក្រោមហេតុផលក្រុមហ៊ុន អ៉ីសេង ខាងលើនេះ ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលដោយ​ស្របច្បាប់។ 

ប៉ុន្តែជាក់ស្តែងតំណាងពលរដ្ឋទាំង ៧៨គ្រួសារ អះអាងថា ក្រុមហ៊ុន អ៉ីសេងនេះ មិនមានអភិវឌ្ឍអ្វីទាំងអស់ ក្រៅពីប្រើគ្រឿងចក្រមកឈូសបំផ្លាញផលដំណាំរបស់ពួកគាត់ និង​ហាមពួកគាត់មិនឲ្យចេញចូលទៅដីចំការធ្លាប់រស់អាស្រ័យផលតែប៉ុណ្ណោះ។ 

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមកបង្កបង្កើនផលដាំដុះ នៅលើដីចំការកំពុងមានវិវាទខាងលើនេះ តាំងពីឆ្នាំ១៩៩២មកម្លេះ ដោយមានដំណាំហូបផ្លែមួយចំនួនមានដូចជា៖ ដើមស្វាយ ដើមខ្នុរ ដើមចេក ដើមខ្វិត និងបង្កបង្កើនផលស្រូវជាដើម ដោយក្នុងអំឡុងពេលនោះ ពុំដែលមានក្រុមហ៊ុន ឬបុគ្គលណាម្នាក់ មកចេញមុខអះអាងថា ជាដីកម្មសិទ្ធិ របស់គេឡើយ។ 

ប៉ុន្តែមកដល់ឆ្នាំ២០១០ ទើបឃើញមានក្រុមទាហានមួយក្រុម បានមកចេញមុខអះអាងថា បរិវេណដីចំការ របស់ប្រជាពលរដ្ឋពួកគាត់ នៅចំណុចខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន អ៉ីសេង ទៅ​វិញ ហើយ​​ក្រុមទាហ៊ានស៊ីឈ្នួលយាមដីឲ្យក្រុមហ៊ុននេះ បានមកបណ្តេញពលរដ្ឋពួកគាត់ ឲ្យចេញពីទីតាំងដីខាងលើ និងហាមពលរដ្ឋ មិនឲ្យធ្វើដំណើរចេញចូលមកដីចំការរបស់ពួកគាត់ថែមទៀត​ផង។

ទាក់ទិនបញ្ហានេះដែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តំណាងប្រជាពលរដ្ឋទាំង ៧៨គ្រួសារ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានដាក់ពាក្យបណ្តឹងជាថ្មីទៀត​ជូន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ដោះស្រាយដីចំការចាស់ ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន អ៉ីសេង ​ខូអិលធីឌី និងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋទាំង ៧៨គ្រួសារ ឲ្យទទួលបានយុត្តិធ៌មឡើងវិញ។ 

នៅក្នុងពាក្យបណ្តឹងដាក់ជូន លោក ជា សុផារ៉ា មានខ្លឹមសារបន្តថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋពួកគាត់ សម្រេចចិត្តដាក់ពាក្យស្នើសុំ អន្តរាគមន៍លើករណីមានវិវាទខាងលើនេះ ដោយហេតុថា អាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលខេត្តព្រះសីហនុ ពុំបានជួយរកដំណោះស្រាយជូនពលរដ្ឋពួកគាត់ទេកន្លងមក ទោះបីប្រជាពលរដ្ឋពួកគាត់ ធ្លាប់បានដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ទៅអាជ្ញាធរភូមិ-ឃុំ រហូត​ដល់អភិបាលខេត្តព្រះសីហនុផង ប៉ុន្តែនៅតែគ្មានដំណោះស្រាយជូនពួកគាត់ទៀត។

ផ្តើមពីបញ្ហានេះ តំណាងប្រជាពលរដ្ឋទាំង ៧៨គ្រួសារ បានសំណូមពរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ សូមជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី ជាមួយក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី និងជួយផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋពួកគាត់ដោយអនុគ្រោះផងចុះ។ 

ចំណែក លោកមេឃុំទឹកថ្លា បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ជុំវិញបញ្ហាទំនាស់ដីធ្លី រវាងពលរដ្ឋ៧៨គ្រួសារ ជាមួយក្រុមហ៊ុន អ៉ីសេង ខាងលើនេះ កន្លងមករូបលោក ក៏ធ្លាប់បានទៅហាមឃាត់ក្រុមហ៊ុន អ៊ីសេង កុំឲ្យធ្វើសកម្មភាពឈុះឆាយនាំឲ្យប៉ះពាល់ដល់ដីចំការ ឬផលដំណាំបង្កបង្កើនផល របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ បួន ទៅ ប្រាំដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនអ៊ីសេង មិនអនុវត្តតាមទេ ហើយបានបន្តសកម្មភាពប្រើគ្រឿងចក្រមកសួសឆាយដី នៅត្រង់ចំណុចដីចំការពលរដ្ឋ ដែលមានវិវាទនោះដដែល។ 

យ៉ាងណាមិញ បុរសឈ្មោះ ផល្លី ដែលពលរដ្ឋអះអាងថា ជាទាហានយាមដី តំណាងឲ្យក្រុមហ៊ុន អ៉ីសេង បានបញ្ជាក់ថា ទីតាំងបរិវេណដីទំនាស់ខាងលើនេះ គឺក្រុមហ៊ុន អ៉ីសេង បានទទួលសិទ្ធិ​វិនិយោគពីរាជរដ្ឋាភិបាលស្របច្បាប់។ 

ទោះបីជាយ៉ាងនេះក្តី តំណាងក្រុមហ៊ុនរូបនេះ នៅពេលប្រជាពលរដ្ឋ បានស្នើសុំឲ្យបង្ហាញឯកសារវិនិយោគដីតំបន់ខាងលើនេះ មកពួកគាត់ គឺបុគ្គលឈ្មោះ ផល្លី ជាតំណាង​ឲ្យក្រុមហ៊ុន អ៉ីសេង រូបនេះ មិនបានបង្ហាញឲ្យប្រជាពលរដ្ឋឃើញទេ គឺបានត្រឹមនិយាយអះអាងតែនៅលើបបូរមាត់គាត់ប៉ុណ្ណោះ។ 

នៅមិនទាន់អាចទាក់ទង សរ កក្កដា អភិបាលស្រុកព្រៃនប់ ដើម្បីបំភ្លឺលើករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ ជាមួយភាគីក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី បានទេនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយដែរ៕

0 comments:

Post a Comment