(រតនគិរី) ៖ ល្បីទៀតហើយ សង្វៀនជល់មាន់ និងអាប៉ោងបៀរយូគីដ៏ធំសម្បើម នៅក្នុងខេត្តរតនគិរី កំពុងតែឲ្យបើកលេងភ្នាល់ដាក់លុយ ឡើងកក្រើក ខណៈដែលសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា សង្វៀនជល់មាន់ខាងលើ ស្ថិតក្រោមការគ្រប់គ្រងដោយបុគ្គលឈ្មោះ តន ជាម្ចាស់សង្វៀន បាននឹងកំពុងបើកទទួលអ្នកញៀនល្បែងឲ្យចូលលេងយូរខែមកហើយនោះ ធានាថាគ្មានការរំខានសមត្ថកិច្ចឡើយ ដោយពួកគេបានអះអាងថា បានរត់ការបង់លុយឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងខេត្តរតនគិរីរួចរាល់អស់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយបានយ៉ាងរលូន។
ប្រភពបន្តថា÷ ក្នុងវង់ល្បែងបៀរអាប៉ោងនិងសង្វៀនជល់មាន់នេះ គេលេងភ្នាល់ដាក់លុយក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀត មានអ្នកខ្លះលេងលង់ចាញ់ល្បែង លក់់អស់ឡាន ម៉ូតូនិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀតផង។
សូមជម្រាបថា÷ វង់ល្បែងស៊ីសង និងសង្វៀនជល់មាន់ខាងលើ មានទីតាំងស្ថិតនៅចំណុចចំការស្វាយចន្ទីក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង និងមួយកន្លែងទៀត ស្ថិតនៅក្នុងចំការកៅស៊ូ ត្រង់នៅចំណុចភ្នំយោលអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី ។
គួរបញ្ជាក់ថា÷ទីតាំងទាំងពីរខាងលើ គឺជាកន្លែងម្ចាស់តែម្នាក់ ពោលគឺ គេទុកចល័តផ្លាស់ទី ដើម្បីបង្វែរចំណាប់អារម្មណ៍ ពីមហាជន ជាពិសេសគឺអ្នកកាសែត។
អាស្រ័យហេតុនេះ ពលរដ្ឋសុំស្នើ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនៃស្នងការរដ្ឋាននគរបាល ខេត្តរតនគិរី មេត្តាពិនិត្យមើលទីតាំងវង់ល្បែងខាងលើនេះផង ជាពិសេស សូមមានចំណាត់ការ លើសមត្ថកិច្ចមូលដ្ឋានដែលតែងតែបើកដៃបើកភ្លើងខៀវ ឃុបឃិតគ្នាជាមួយអ្នកញៀនល្បែងឈ្មោះ តន នេះតែម្ដង៕

0 comments:
Post a Comment