កំពង់ឆ្នាំង៖ ដៃស្បៃមុង ធ្វើជាលក្ខណៈដៃឡូត៍នេសាទខុសច្បាប់មួយកន្លែង មានប្រវែងរាប់សិបម៉ែត្រ ដែលបានដាក់ស្ទាក់ចាប់ត្រីតូចធំ គ្រប់ប្រភេទ ប្រមូលបានត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលមានទីតាំងត្រង់ចំណុងព្រែកអូរទទឹងថ្ងៃ ស្ថិតបណ្តោយមាត់ទន្លេធំ ទៅមុខភូមិដូនវៀត ឃុំឆ្កោក ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ ខណៈដែលអាជ្ញាធរ មន្ត្រីជំនាញ ហាត់ធ្វើមិនដឹងមិនឮ ដូចត្រូវថ្នាំសណ្តំ។
ប្រភពបានឱ្យដឹងថា÷ ទីតាំងដៃស្បៃមុងខាងលើមិនមែនជារបស់សហគមន៍នេសាទទេ តែជារបស់ឯកជន ដែលបានដាក់យកត្រីជាយូរខែឆ្នាំមកហើយ និងមានម្ចាស់កាន់កាប់ឈ្មោះ ហុី លាងហួរ ភេទប្រុស ដែលល្បីថា មានខ្នងបង្អែកជាមន្ត្រីជំនាញខេត្តកំពង់ឆ្នាំង។
ប្រភពបានបន្តថា÷ ប្រភេទស្បៃមុងខាងលើនេះ មានក្រឡាល្អិត ហើយបានដាក់ទទឹងរាំងកាត់មាត់ព្រែក ហាក់ដូចជាប៉ាសរ៉ាស់ ស្ទាក់ចាប់ត្រីបានទាំងតូចធំ បានរាប់សិបតោនក្នុងមួយថ្ងៃៗ គ្មានសល់អ្វីឡើយសូម្បីតែកូនក្អាត់ ពោលគឺ មិនថារដូវបើកនេសាទឬបិទនេសាទនោះទេ។ ដូចបុគ្គលខាងលើ តែងតែអួតអាងថា ខ្លួនមានខ្នងបង្អែកធំ នឹងបានបង់លុយ ឲ្យមន្ត្រីជំនាញថែមទៀតផង ដូច្នេះ គ្មានអ្វីទៅខ្លាចយើងនោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន នៅមិនទាន់បានសុំការបកស្រាយពីអាជ្ញាធរមន្ត្រីជំនាញ បាននៅឡើយទេ ទូរសព្ទចូលហើយគ្មានអ្នកលើក។ ហើយក៏សូមស្នើដល់ ក្រសួងពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យត្រង់ចំណុចខាងលើនេះផង។ កំពុងតែផលប្រយោជន៍របស់ជនមួយក្តាប់តូច ធ្វើឲ្យខាតបង់ផលប្រយោជន៍ ប្រជាពលរដ្ឋរាប់លាននាក់។
អាស្រ័យហេតុនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺរបស់មន្ត្រីជំនាញ ការចោទប្រកាន់ខាងលើ រៀងរាល់ម៉ោងធ្វើការ៕

0 comments:
Post a Comment