ព័ត៌មានប្រចាំថ្ងៃ

Saturday, January 29, 2022

សមត្ថកិច្ចនគរបាលបើកការស្រាវជ្រាវ រុករកជនដៃដល់ដែលធ្វើសកម្មភាពសម្លាប់មនុស្ស ២នាក់ នៅក្រុងព្រះសីហនុនិង ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ

អ្នកនិពន្ធ: ,

(ព្រះសីហនុ)៖ តាមប្រភពស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះថា ជនដៃដល់ដែលពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។

.បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការរហូតឈានដល់ចាប់បានជនដៃដល់នៅពេលនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយ កដ្ឋានកណ្ដាលសន្ដិសុខ និងនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ យ៉ាងណាមិញ នៅពេលនេះកម្លាំងជំនាញកំពុងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។

.សូមរំលឹកថា÷ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍មួយបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយប្រទះឃើញសាកសពមនុស្ស២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ដែលត្រូវបានគេយកទៅកប់ចោលក្នុងភូមិសាស្ដ្រសង្កាត់៤ ក្រុងព្រះសីហនុ និងភូមិសាស្ដ្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់៕

0 comments:

Post a Comment