ព័ត៌មានប្រចាំថ្ងៃ

Saturday, January 29, 2022

បង្ក្រាបករណីគ្រឿងញៀន២ថ្ងៃចាប់ខ្លួនប្រុសស្រី២នាក់

អ្នកនិពន្ធ: ,

   ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បានបង្ក្រាបករណីគ្រឿងញៀន២ថ្ងៃជាប់គ្នាឃាត់ខ្លួនមនុស្សប្រុសស្រី០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់បានឱ្យដឹងថា  អាវុធហត្ថស្រុកព្រៃនប់បានចុះបង្ក្រាបចំនួន០២ករណី។ទី១ កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២២កម្លាំងបានចុះ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ជនសង្ស័យបានម្នាក់ភេទប្រុស អាយុ៤១ឆ្នាំ និងដកហូតវត្ថុតាង-ម្សៅសថ្លាចំនួន៣កញ្ចប់-ទូរសព្ទមួយគ្រឿង-លុយ១០ម៉ឺនរៀល។

ទី២ កាលពីយប់ ថ្ងៃទី២៨ ខែមករាឆ្នាំ២០២២ កម្លាំងចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ជនសង្ស័យម្នាក់ភេទស្រីអាយុ២៥ឆ្នាំនៅភូមិត្រាំខាងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ដកហូតវត្ថុតាង ម្សៅសថ្លា៣កញ្ចប់-ទូរសព្ទមួយគ្រឿង-លុយ១.០២៧.៥០០រៀល ។ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនតាមនីតិវិធី ៕

0 comments:

Post a Comment