BBC៖ ក្រុមហ៊ុនផលិតឱសថ Merck បានប្រកាស កាលពីថ្ងៃសុក្រថា ថ្នាំព្យាបាលជំងឺកូវីដ ១៩ Molnupiravir របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Omicron បាន១០០%។ នេះបើយោងតាមការធ្វើតេស្ត ៦ ដងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Merck រួមជាមួយនឹងដៃគូគឺក្រុមហ៊ុន Ridgeback Biotherapeutics បានអះអាង នៅក្នុងសេចក្តីប្រកាសថា ការសិក្សាបានបង្ហាញថា ថ្នាំគ្រាប់លេប Molnupiravir របស់ខ្លួន មានភាពសកម្មប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Omicron ។ ក្រុមហ៊ុន បានសង្កត់ធ្ងន់ថា ថ្នាំនេះនឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀត ជូនមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ ១៩ ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Dean Y. Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវ Merck បាននិយាយថា ការរកឃើញនេះចេញមកពីការសិក្សាឯករាជ្យជាច្រើននៅក្នុង vitro ដែលបង្ហាញថា ថ្នាំ Molnupiravir នេះមានភាពសកម្មជាក់លាក់ប្រឆាំងនឹង Omicron ។
គួរបញ្ជាក់ថា ថ្នាំ Molnupiravir ត្រូវបានអនុញ្ញាត ក្នុងខែធ្នូ សម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក ចំពោះអ្នកជំងឺកូវីដ ១៩ ណាដែលមានអាយុលើសពី ១៨ ឆ្នាំ៕

0 comments:
Post a Comment