ព័ត៌មានប្រចាំថ្ងៃ

Tuesday, February 15, 2022

អាជីវកម្មល្បែងស៊ីសង «ភ្នាល់បាល់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ»ស្ថិតនៅបណ្ដោយផ្លូវ70 សង្កាត់់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ .បើកទទួលអតិថិជនយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច!

អ្នកនិពន្ធ: ,

  រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត បន្តបើកទទួលអតិថិជន យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចនោះទេ! ស្ថិតនៅបណ្ដោយផ្លូវ70 សង្កាត់់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្លាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» កំពុងបើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាប ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ។

.តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានមកកាន់ អង្គភាពសារព័ត៌មាន "រស្មីម្ជុលពេជ្រ រិទ្ធិជ័យ" យើងឲ្យថា÷ មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅភូមិសង្កាត់ខាងលើ ដោយទីតាំងនោះបិទមួយរយ:ដោយព័ត៌មានចុះផ្សាយ។ ទើបនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ ក្រុមការងារយើងចុះពិនិត្យឃើញថា÷ពិតជាមានទីតាំងលេងល្បែង "ពិតប្រាកដមែន"។

.ប្រជាពលរដ្ឋ បានបង្ហើបថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ មិនហ៊ានបង្រ្កាបនោះទេ? ព្រោះមានខ្សែធំណាស់។ រីឯអ្នកយាមច្រកទ្វារ បានប្រាប់អ្នកចូលភ្នាល់លុយថា÷ កន្លែងរបស់ខ្លួនទើបតែបើកដំណើរការបានជាង២.៣ខែ ប៉ុន្តែសម្បូរមនុស្សចូលលេងណាស់..!ហើយក៏មានអ្នកឈ្នះ អ្នកចាញ់មិនតិចគ្នាដែល.....!

.ប្រជាពលរដ្ឋស្នើសុំ និងសំណូមពរ ទៅដល់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សូមមេត្តា ចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដោយក្តីអនុគ្រោះ៕ 

.តាមអនុសាសន៍របស់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានី  នាពេលកន្លងមក ឱ្យចាប់ទាំងមនុស្ស និងរបស់របរ(សម្ភារៈ) នឹងឲ្យព្រះរាជអាជ្ញាចោទប្រកាន់ ដើម្បីធ្វើតាមនីតិវិធីនៃច្បាប់ផងដែរ។

.សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសង ខាងលើនេះ មានចំនួនបុគ្គលិក ជំនាញផ្នែកកុំព្យូទ័រ ប្រមាណជាង ៣ទៅ ៥នាក់ និងមានអ្នកភ្នាល់ និងចូលលេង មានទាំងចាស់ និងក្មេងជំទង់ គ្រប់វ័យ!ផងដែល៕

0 comments:

Post a Comment