(ខេត្ដស្វាយរៀង)៖ ទីតាំងល្បែងសុីសងអនឡាញដ៏ធំប្រចាំក្រុងបាវិត ខេត្ដស្វាយរៀងកំពុងបេីកដំណេីរការយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយដែលមានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។
✍️.បើតាមអ្នកចេញចូលលេងល្បែងសុីលងខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាទីតាំងខាងលើនេះគឺមានអាជ្ញាប័ណ្ណ ហើយពួកគាត់ចូលទៅលេងល្បែងសុីសងដោយមិនខ្លាចញញ្ញើតអ្វីឡើយ។
✍️.ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យអ្នកសារព័ត៌មានដឹងថា÷ ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថា! មានច្បាប់ឬអត់ច្បាប់នោះទេ! ដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរសុទ្ធតែពលរដ្ឋខ្មែរ ចូលលេង ជួនពេលខ្លះមានក្រុមអ្នកញៀនល្បែង ចូលលេងពាក់ពពួនគ្នា យ៉ាងច្រើនកុះករទៀតផង។
✍️.កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
✍️.សូមរំលឹកថា÷ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
✍️.ជុំវិញករណីខាងលើនេះដែរលោកវរសេនីយ៍ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា÷ ចំពោះទីតាំងនេះគឺគេមានអាជ្ញាប័ណ្ណមកពីកាសុីណូ។
✍️.ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

0 comments:
Post a Comment