ព័ត៌មានប្រចាំថ្ងៃ

Wednesday, February 16, 2022

👮(មន្ត្រីអនុវត្តច្បាប់)✍️ច្បាប់គឺច្បាប់ "យល់ញាតិ ឃ្លាតច្បាប់"ហើយ! .មន្ត្រីកងរាជអាវុធហត្ថម្នាក់កើតជម្លោះតិចតួចឈានទៅដល់បាញ់ប្រហារផ្អើល (ខេត្តតាកែវ)

អ្នកនិពន្ធ: ,

✍️.ចេញផ្សាយ÷ថ្ងៃទី 16ខែកុម្ភៈឆ្នាំ 2022

 ខេត្តតាកែវ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ចាក សុវណ្ណរ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិសំបូរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងប្ដឹង មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់មានឈ្មោះមឹក ជុង បម្រើការជាជំនួយការផ្នែកព្រហ្មទណ្ឌ ជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រឿងករណីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់បានបើកបរម៉ូតូ១គ្រឿងធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់យ៉ាងកំរោលទៅលើគ្រួសាររបស់គាត់ដែលកំពុងបើកបររថយន្ត ក្រោយមានទំនាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាបន្តិចបន្ទួច។

✍️.តាមការបញ្ជាក់ពីឈ្មោះ ចាក សុវណ្ណរ៉ា ភេទប្រុស អាយុ៣៨ ឆ្នាំ និងប្រពន្ធ ដែលរស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារពីមន្ត្រីអាវុធហត្ថរូបនេះបានប្រាប់មកអង្គភាពយើងថា៖កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទី ខ្លួនបានបើកបររថយន្តជូនឪពុកមារ ទៅផ្ទះដែលនៅក្បែរគ្នា ក៏បានជួបឈ្មោះ មឹក ជុង កំពុងតែហូបចុកស្រវឹងនិងបានហៅ(ពូ)របស់ខ្លួនហូបស្រាជាមួយដោយសម្តីអាមឹង មិនសមរម្យភ្លាមៗនោះជនរងគ្រោះក៏ប្រាប់ថា (ពូ)ខ្លួនអាយុច្រើនហើយ! កុំហៅគាត់ អាៗចឹង! រហូតមានប៉ះពាក្យសម្តី ឈានទៅប្រតាយប្រតប់គ្នា ក៏បែកគ្នារៀងៗខ្លួនទៅ។ 

✍️.ជនរងគ្រោះរៀបរាប់ពីហេតុការណ៍ថា÷ ក្រោយមានការប្រតាយប្រតប់គ្នារួចហើយ! ក៏ខ្លួនបានបើករថយន្ត នាំប្រពន្ធនិងកូនត្រឡប់មកផ្ទះវិញ ជិះបានប្រហែល៥០០ម៉ែត្រ ស្រាប់តែឈ្មោះ មឹក ជុង ជិះម៉ូតូម៉ាក PCX  មានដឹកស្រីស្នេហ៍ម្នាក់ទៀត! តាមមកពីក្រោយ និងដកកាំភ្លើងខ្លីបាញ់សំដៅមកខ្លួន ចំនួន៣ ទៅ៤គ្រាប់ .បណ្តាលឲ្យ ត្រូវតួរថយន្តខាងក្រោយ ត្រូវ១គ្រាប់ និង ខាងស្តាំត្រូវ១គ្រាប់ ហើយក៏បានដួលម៉ូតូ នៅកន្លែងកើតហេតុ! ទើបខ្លួនគេចផុត ពីការបាញ់ប្រហារនោះផងដែរ។ ជុំវិញករណីនេះ លោកឧត្តមសេនីត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ បានឲ្យដឹង នា.ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា÷ ករណីនេះ ផ្នែកជំនាញ នៃកងរាជអាវុធហត្ថខេត្តតាកែវ កំពុងតែដោះស្រាយតាមនីតិវិធី ជូនជនរងគ្រោះហើយ!។ 

✍️.ចំណែក មហាជនដែលដឹងរឿងហេតុការណ៍ ជាពិសេសជនរងគ្រោះមានប្រពន្ធនិងកូន៤នាក់ ដែលរួចផុត ពីអាយុជីវិត ក្រោយពីបាញ់ប្រហារយ៉ាងកំរោល ជនសង្ស័យដែលជាមន្ត្រីអាវុធហត្ថខាងលើ កំពុងតែទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ខណៈករណីនេះបានកើតឡើង ១០ថ្ងៃមកហើយ! ដោយមិនទាន់មានការសម្របសម្រួល រវាងភាគីណាមួយនោះទេ.! ហើយជនបង្កនៅតែមានសេរីភាព មិនទាន់ឃាត់ខ្លួននឹងមានចំណាត់ទៅលើជនសង្ស័យយកមកផ្ដន្ទាទោស តាមនីតិវិធីច្បាប់...៕

✍️.អង្គភាពយើងរង់ចាំការបំភ្លឺពីសំណាក់មន្ត្រីមូលដ្ឋានក្នុងខេត្តតាកែវ ផងដែរ៕សូមអរគុណ!

0 comments:

Post a Comment