ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានស្រាវជ្រាវករណីឃាតកម្ម,ចាប់ជំរិត,លាក់ទុកអាវុធ,ឃាតកម្ម,និងបង្ខាំងមនុស្សដោយចាប់ជនពាក់ព័ន្ធ១៤នាក់បញ្ជូនទៅតុលាការ១១នាក់។
.ករណីនេះសមត្ថកិច្ច បានស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបករណីសម្លាប់រួចយកសាកសពទៅកប់ចោល ចំនួន០២ទីតាំង មានជនរងគ្រោះស្រីប្រុស២នាក់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្នុងនោះមានអំពើចាប់បង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់ និងការលាក់ទុអាវុធខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី២១ ខែមករាផ្នែកជំនាញ បានទទួលព័ត៌មានថា គេប្រទះឃើញសាកសពកប់ក្នុងដីមានសភាពហើយស្អុយនៅ០២ទីតាំងផ្សេងគ្នា៖ទី១-នៅខាងក្រោយឆៃណាថោនសង្កាត់៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន។ទី២-នៅ ភូមិអូរតាសេក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះភេទស្រី អាយុប្រហែលជាង២០ឆ្នាំ ។
លោកស្នងការបានបន្តថា នៅថ្ងៃទី ២១រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានចាប់អ្នកពាក់ព័ន្ធចំនួន១៤នាក់។ក្នុងនោះកម្លាំងសម្រេចឃាត់ខ្លួន១១នាក់រីឯ៣នាក់ទៀតមិនជាប់ពាក់ព័ន្ធបានអប់រំឱ្យត្រឡប់ទៅវិញ។
.សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖កាំភ្លើងវែង០១ដើមម៉ាកAK, កាំភ្លើងខ្លី០២ដើមជា ឧបករណ៍បាញ់សម្លាប់ជនរងគ្រោះ, គ្រាប់កាំភ្លើងខ្លីប្រភេទ 9mm ចំនួន៨៥គ្រាប់, ខ្នោះដៃ៤គូ, ពិលឆក់៣គ្រឿង, ដំបងដែក០២ដើម, រថយន្ត ៣គ្រឿង៕

0 comments:
Post a Comment