ព័ត៌មានប្រចាំថ្ងៃ

Friday, February 4, 2022

បែកធ្លាយរឿងលោកផ្កាយ៣ម្នាក់ មានតួនាទីជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ស៊ីដាច់ប្រាក់គេប្រមាណ៧.១០០០ដុល្លារ យកទៅរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ!!!

អ្នកនិពន្ធ: ,

   ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទទួលបានពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយតាមរយៈប្រពន្ធអេឡិចត្រូនិច(តេឡេក្រាម)ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់លោកផ្កាយ៣អគ្គនាយករងពន្ធនាគារម្នាក់ ដោយមានខ្លឹមសារថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់៧១ ០០០ ដុល្លារអាមេរិក ។

ពាក្យបណ្តឹងបានបញ្ជាក់ថា÷ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបានជាតិសម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថារយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។

.ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង ។

.ក្រោយពីមានពាក្យបណ្តឹង នោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ នឹងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ  ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ ។ ហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។

.សារព័ត៌មានមិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ   ព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង  សារព័ត៌មានយើងខ្ញុំរង់ចំាការបំភ្លឺគ្រប់ពេល៕

0 comments:

Post a Comment