ព័ត៌មានប្រចាំថ្ងៃ

Saturday, March 5, 2022

ល្បែងស៊ីសងOnlineដុះស្លែដ៏ធំ (ខាងកើតឈាងត្បូងផ្សារតាកែវ) កំពុងបើកលេងដោយមិនខ្លាចញញើតពីសមត្ថកិច្ចទាល់តែសោះ!

អ្នកនិពន្ធ: ,

  ✍.ចេញផ្សាយ÷ថ្ងៃទី 05 ខែមីនាឆ្នាំ 2022។

(#ខេត្តតាកែវ)៖ សេចក្តីរាយការណ៍មកថា; មានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ដ៏ធំមួយកន្លែង តាមប្រព័ន្ធអនឡាញមាន ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់ និងល្បែងជាច្រើនប្រភេទផ្សេងទៀត កំពុងបើកទទួលភ្ញៀវចូលលេងយ៉ាងច្រើនកុះករ ស្ថិតនៅ ជាប់ផ្ទះលក់សម្ភារចិញ្ចឹមមាន់ ផ្លូវ២៨ ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (នៅខាងកើត ឈាងខាងត្បូងផ្សារតាកែវ)។

✍️.ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឱ្យដឹងថា; ទីតាំងល្បែងនេះ បើកលេងជាយូរមកហើយ មិនដែលមានសមត្ថកិច្ចណាមកបង្ក្រាបទេ គឹបណ្តោយឱ្យអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេង មិនខ្វល់ពីការឆ្លងជំងឺកូវីដ១៩ អូមីក្រុង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

✍️.ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សា ក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។

✍️.ប្រជាពលរដ្ឋសំណូមពរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោកអធិការ លោកស្នងការ និង ឯកឧត្តមអភិបាលខេត្ត អ៊ូច ភា មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។

✍️.គួរបញ្ជាក់ថា÷ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត/រាជធានី ទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព7ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ៕

✍️.ចាំមើលតើទីតាំងខាងលើនោះ! តើអាជ្ញាធរមូលដ្ឋានមានវិធានការបង្ក្រាប ហ្នឹងមានចំណាត់ការយ៉ាងដូចម្ដេច?អង្គភាពយើងខ្ញុំរង់ចាំតាមដានបន្តពីទីតាំងខាងលើនេះផងដែរ៕សូមអរគុណ!

0 comments:

Post a Comment