ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញនៅផ្លូវ៤៧៤ កំពុងតែបើកដំណើរការ យ៉ាងរលូនក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែក លោក មេប៉ុស្តិ៍សង្កាត់បឹងត្របែក និងអធិការខណ្ឌចំការមនគឺម្នាក់ៗ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើគធ្វើថ្លង់ រឹងត្រកៀកស្តូក បានបណ្តែតបណ្តោយឲ្យមេបនល្បែងមួយកន្លែងនោះធ្វើព្យុះធ្វើភ្លៀងបើកល្បែងសុីសងលេង តាមតែអំពើចិត្តដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាទីតាំងល្បែងស៊ីសង ភ្នាល់បាល់ ស្ថិតនៅសង្កាត់ខាងលើ បើកដំណើរការរាល់ថ្ងៃ ហើយមានមនុស្សចេញចូលច្រើនកុះករមកចាក់បាល់ និងល្បែងផ្សេងៗទៀតពួកគាត់មិនដែល ឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាម្នាក់ចុះមកធ្វើការបង្រ្កាបនោះទេសង្ស័យជាកន្លែងឆ្នាំងបាយរបស់ពួកគាត់មិនដឹង? បានជាធ្វើព្រងើយកន្តោយបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបង្ហើបប្រាប់ថា ពួកគាត់មានការភ័យខ្លាចចំពោះសន្តិសុខរបស់គាត់នៅពេលយប់ « ពោល គឺ ៖ ទីណាមានល្បែង ទីនោះតឺងតែមានអំពើហឹង្សាក្នុងគ្រួសារ និងចោរលួចចោរប្លន់ វ៉ៃ កាប់ ចាក់ គោសផ្ទះ ប្រជាពលរដ្ឋ ជាមិនខានឡើយ » ។
ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរទៅដល់លោកថេងសុថុល អភិបាល ខណ្ឌចំការមនសូមមេត្តាចាត់មន្រ្តីក្រោមឪវាតចុះមកបង្រ្កាប ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះដើម្បីគោរពនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ៕

0 comments:
Post a Comment