ព័ត៌មានប្រចាំថ្ងៃ

Thursday, September 8, 2022

សម្តេចក្រឡាហោម ស ខេង៖ រាល់បណ្ដឹង សំណើរ សំណូមពររបស់ពលរដ្ឋគឺជាកញ្ចក់សម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អ.....

អ្នកនិពន្ធ:

✍️.សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្ត្រីបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថា រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រមានសមត្ថកិច្ចទាំងអស់ នៅពេលទទួលបានបណ្ដឹង សំណើ សំណូមពរពីប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយឲ្យអស់ពីលទ្ធភាព ដោយមិនត្រូវកប់ទុកបញ្ហាចោលឡើយ។

✍️.សម្តេចបញ្ជាក់ថា; ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោល ឬបំភ្លឺថា វាមិនមែនជាការពិតនោះទេ។ ដូច្នេះហើយបានជាសម្ដេចណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិតឬមិនពិត និងមានវិធានការដោះស្រាយ។ ការណែនាំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចក្រឡាហោម អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជំនួសលោក អ៉ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

✍️.សម្ដេចក្រឡាហោម ស ខេង បានបន្តសង្កត់ធ្ងន់អំពីការខិតខំប្រមូល និងទទួល​យកសំណើរសំណូមពរ និងក្ដីកង្វល់នាៗ របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។ សម្ដេចបានណែនាំឱ្យមន្ត្រីក្រសួងមហាផ្ទៃ បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

✍️.សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា; ក្រសួងមហាផ្ទៃមានភារកិច្ចធំៗ២ គឺ ទី១/.ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់និងមានយន្តការគាំទ្រដូចជាអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពន្ធនាគារជាដើម។

✍️.ចំណែកភារកិច្ចធំ ទី២/.គឺកិច្ចការរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះអគ្គាធិការដ្ឋាននេះ ក៏មានភារកិច្ចស្នូលដើម្បីគាំទ្រដល់ការងារធំៗទាំងពីរខាងលើដែរ ពោលគឺទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ សម្ដេច បានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។

✍️.សម្ដេចបានមានប្រសាសន៍ជាថ្មីទៀតថា; បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជា🇰🇭 ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ៕

0 comments:

Post a Comment