ព័ត៌មានប្រចាំថ្ងៃ

Wednesday, November 16, 2022

វីវរធំហើយ! ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គោរពជូន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចាត់ការលើ ភិក្ខុ សេង ថង លួចលក់ដីស្រះព្រះទន្លេ ដែលជាដីវត្តគោកបញ្ជាន់ ក្នុងតម្លៃ ៦.៩៦៤.៦៤០$

អ្នកនិពន្ធ: ,

 ភ្នំពេញ៖ វីវរធំហើយ! ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គោរពជូន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចាត់ការលើ ភិក្ខុ សេង ថង លួចលក់ដីស្រះព្រះទន្លេ ដែលជាដីវត្តគោកបញ្ជាន់ ក្នុងតម្លៃ ៦.៩៦៤.៦៤០$

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំអំពើពុករលួយ គោរពជូន ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ករណីពាក្យប្តឹងរបស់លោកស្រី ឃី ជឺ ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើ ភិក្ខុ សេង ថង បច្ចុប្បន្នគង់នៅវត្តគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានលួចលក់ដីវត្តគោកបញ្ជាន់ តម្លៃ ៦.៩៦៤.៦៤០$ (ប្រាំមួយលាន ប្រាំបួនរយហុកសិបបួនពាន់ ប្រាំមួយរយសែសិប ដុល្លារអាមេរិកគត់) ហើយភិក្ខុ សេង ថង បានទទួលប្រាក់កក់ថ្លៃដីចំនួន ១០០.០០០$ (មួយរយពាន់ដុល្លារអាមេរិកគត់)។

យោងតាមឯកសារបែកធ្លាយ លក់ទិញដីស្រះព្រះទន្លេ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងភាគីអ្នកលក់ ភិក្ខុ សេង ថង និងភាគីអ្នកទិញឈ្មោះ ហ៊ើ ជៀនភីង និង ឈ្មោះ ឈុន ឈួន ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥០៥១២-១០៥៤ ចុះថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០០៥ ទំហំ ៣៦៥៥៦ម៉ែត្រការ៉េ ក្នុងតម្លៃមួយម៉ែត្រការ៉េ ១៩០ (មួយរយកៅសិបដុល្លារអាមេរិកគត់) ស្មើរនឹង $ ៦.៩៦៤.៦៤០$ (ប្រាំមួយលាន ប្រាំបួនរយហុកសិបបួនពាន់ ប្រាំមួយរយសែសិប ដុល្លាអាមេរិកគត់)៕

0 comments:

Post a Comment