ព័ត៌មានប្រចាំថ្ងៃ

Saturday, November 19, 2022

ហ្គេមបាញ់ត្រីស្ថិតនៅផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ កំពុងតែផ្គើនប្រសាសន៍សម្តេចតេជោ បែរជាអាជ្ញាធរពាក់ព័ន្ធមើលមិនឃើញ

អ្នកនិពន្ធ:

 ភ្នំពេញ÷ ប្រភពពីប្រជាពលរដ្ឋដែលជាអាជីវកលក់ដូរ បានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញឡើយ។

ប្រភពបានបន្តឱ្យដឹងទៀតថា ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។
ករណីខាងលើនេះពលរដ្ឋស្នើសុំលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន សូមជួយ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន។

ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវត្តនោះផង។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ។

0 comments:

Post a Comment