ព័ត៌មានប្រចាំថ្ងៃ

Friday, December 2, 2022

ស្ងាត់ៗល្បែងជល់មាន់ក្រើកពេញ ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែងទៀតហើយ សមត្ថកិច្ចហាក់បីធ្វើព្រងើយ មិនស្ដាប់អនុសាសន៍របស់ថ្នាក់ដឹកនាំ ទាល់តែសោះ........!

អ្នកនិពន្ធ: ,
   ខេត្តព្រៃវែង ៖ ទីតាំងល្បែ​ង​ជល់​មាន់​២កន្លែង កំពុងបើក​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​អ្នក​លឿងយ៉ាងគក្រឹកគក្រេងសង្ស័យអាជ្ញាធរមានសមត្ថកិច្ច ឃុំ ស្រុកបើកភ្លើងខៀវ! ទើបបើកលេងបានយ៉ាងរលូន។

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា៖ ល្បែ​ង​ជល់​មាន់​គឺ​នៅ​តែ​ពេញ​និយមដែលមានទីតាំង​ទី​១- នៅ​ជាប់​ព្រំប្រទល់​ស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​អ្នក​លឿង ដែល​មាន​អ្នក​ចេញ​មុខ​បើក​លេង​ឈ្មោះ លី​ន ដែល​ជា​កូនប្រុស​របស់​ពូ វ័​រ នៅ​ព្រែក​ក្របៅ។ 

ទីតាំង​ទី​២-គឺ​នៅ​ក្បែរ​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដែល​អ្នក​បើក​លេង​មាន​គ្នា​ចំនួន​៣​នាក់

(​ចូល​ហ៊ុន​គ្នា​) គឺ​ឈ្មោះ ណា​ង ឈ្មោះ ប្រុស និង​ឈ្មោះ ចិត្រ​។

ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មានការ​រំខាន ឬ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ណា​ឡើយ។ 

បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​ធ្វើការ​បង្ក្រាប​អោយ​អស់​ក៏​ដោយ​។

ពាក់ព័ន្ធ​ការ​លេង​ជល់​មាន់​ខាងលើ​នេះ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនងទៅលោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៌ បានទេនៅល្ងាចថ្ងៃទី០១,១២,២០២២នេះព្រោះខលមិនចូល។

មហាជនសុំសំណូមពរដល់លោក ព្រុំ សន្ធរស្នងការខេត្តព្រៃវែង មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

0 comments:

Post a Comment