រោងចក្រ ដំណាប់ស្វាយមួយកន្លែង ប្រែក្លាយទៅកន្លែងបើកបនល្បែងស៊ីសង ចូលលេងភ្លុកទឹកភ្លុកដី រីឯអាជ្ញាធរ ពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការ!!!
===============
{ស្រុកកងពិសី}÷⭕រោងចក្រ ដំណាប់ស្វាយ ប្រែក្លាយទៅបើកបនល្បែងស៊ីសង {ដូចកាស៊ីណូ} ដែលស្ថិតនៅ ភូមិស្វាយទាប ឃុំអង្គពពា ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ប្រភព បុគ្គលិកនៅខាងក្នុងបានផ្ដល់ព័ត៌មានឲ្យសារព័ត៌មានយើងថា÷ទីតាំងនេះពីមុនគឺរោងចក្រ ដំណាប់ស្វាយមានឈ្មោះ {អង្គជេរផាត} ដោយមានការប៉ះពាល់ មជ្ឈដ្ឋាន ក្លិនមិនល្អត្រូវបានបិទមួយរយៈធំ ឥឡូវនេះ រោងចក្រនេះ បានបើកដំណើរការវិញហើយ...គឺបើកល្បែងស៊ីសងទៅវិញ!? ដោយគ្មានផ្លាកយីហោ ឬមួយក៏ទីតាំងនេះ មិនទាន់មានច្បាប់ត្រឹមត្រូវ ដោយមិនទាន់លើកផ្លាក⁉️ {ថាជាកាស៊ីណូ} និងប្រមូលផ្ដុំអ្នកញៀនល្បែងស៊ីសង ភ្ញៀវជាតិ និងអន្តរជាតិ មកច្រើនកុះករ មកចូលលេងសុទ្ធតែ រថយន្តស៊េរីទំនើបៗផងដែរ។
🤔.តើអាជ្ញាធរនៅក្នុងមូលដ្ឋានដឹងឬមួយក៏ធ្វើមិនដឹង⁉️ បានបណ្ដោយឱ្យទីតាំងនេះអាចដំណើរការទៅមុខបាន!? ឬមួយមានអ្វីនៅពីក្រោយពីទីតាំងបនល្បែងខាងលើនោះ! ដោយមិនខ្លាចពី ច្បាប់ទាល់បន្តិចសោះ។
👉.សំណួរត្រូវមានចម្លើយ❗
✍️សូមលោកអភិបាលស្រុកកងពិសី/ខេត្ត និងមន្ត្រីពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យទៅលើទីតាំងនេះផងទាន។
✍️.អង្គភាពយើងរង់ចាំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ🙏សូមអរគុណ។
0 comments:
Post a Comment