ad> នៅ​ថ្ងៃទី២៩ សីហា នឹងប្រកាសប្រគល់ភារកិច្ច ជាស្នងការនៃ ស្នងការដ្ឋាន នគរបាលជាតិ រាជធានីភ្នំពេញ ជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

នៅ​ថ្ងៃទី២៩ សីហា នឹងប្រកាសប្រគល់ភារកិច្ច ជាស្នងការនៃ ស្នងការដ្ឋាន នគរបាលជាតិ រាជធានីភ្នំពេញ ជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

ចំនួនអ្នកទស្សនា: Views

  {រាជធានី​ភ្នំពេញ}​÷ ពិធីប្រកាសនេះ នឹងធ្វើនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

✍️.សូមជម្រាបថា÷ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាស ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

✍️.ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០៣៣ បានចេញអនុក្រឹត្យសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប នៃក្រសួងមហាផ្ទៃ មានដូចជា៖ ១. លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
២. លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

#សូមរម្លឹកថា÷ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោកស៊ាង កុសល ។ ការប្រកាសផ្ទេរតំណែងនេះ បានធ្វើឡើង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ៕






0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger