(កំពង់ធំ)៖ បើតាមប្រភពពីប្រជាពលរដ្ឋដែលមិនសប្បាយចិត្តក្នុងការកាប់បំផ្លាញព្រៃឈើបានអោយដឹងថា៖មានក្រុមឈ្មួញសម្រុកដឹកអុសចេញពីព្រៃឡង់ក្នុងឃុំបឹងល្វាស្រុកសន្ទុក ១ថ្ងៃៗមិនតិចជាង៣០កាឡេថង ក្រោមខ្សែភ្នែកមន្ត្រីរដ្ឋបាលព្រៃឈើ។ព្រៃអង់តែន កំពុងរងការកាប់រានទន្ទ្រានព្រៃដើម្បីវាទយកដីរាប់ឆ្នាំមកហើយ រហូតមកដល់ពេលបច្ចុប្បន្នក៏នៅតែមានការដឹកជញ្ជូនឈើដូចហែរកឋិន មិនក្រោម២០ កាឡេថងទៅ ២៥កាឡេថង នោះទេក្នុង១ថ្ងៃៗ។ រីឯអាជ្ញាធរដែនដីមូលដ្ឋាន,ក៏ដូចជាស្ថាប័នជំនាញ,កម្លាំងសមត្ថកិច្ចសំងំស្ងៀមពុំមានសកម្មភាព ទប់ស្កាត់ការពារ ឬបង្ក្រាបសោះឡើយ។ ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនឈើអុសម៉ែត្រស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រករបៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី ស្ថិតក្នុងដែនសមត្ថកិច្ច សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មយ៉ាងរលូនរៀងរាល់ថ្ងៃ ក្រុមឈ្មួញយកទៅលក់ចែកចាយនិងស្តុបនៅក្នុងភូមិដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពរាយការណ៍ដដែលបានរិះគន់នូវភាពអសកម្មរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមិនអនុវត្តតួនាទីរបស់ខ្លួនក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្ទុយទៅវិញបែរជាបើក ដៃឲ្យដឹកជញ្ជូនខួបប្រាំងខួបវស្សា មិនដែលឃើញចុះបង្ក្រាបយកស្មាដៃម្ដងណាឡើយ។
សូមបញ្ជាក់ថា÷(លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មពុំអាចទំនាក់ទំនង តាមទូរស័ព្ទឬប្រព័ន្ធតេឡេក្រាមបានទេដោយសារតែទូរសព្ទជាប់ប្រព័ន្ធរវល់រហូត។
0 comments:
Post a Comment