ad> រដ្ឋមន្ត្រីការពារជាតិ ប្ដេជ្ញាទប់ស្កាត់ឲ្យបាន ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

រដ្ឋមន្ត្រីការពារជាតិ ប្ដេជ្ញាទប់ស្កាត់ឲ្យបាន ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្ដេជ្ញាចិត្តទប់ស្កាត់ឲ្យបាន នូវរាល់សកម្មភាព ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងខិតខំអនុវត្តនូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៧នេះ ។

ក្នុងពិធីសំណេះសំណាជាមួយនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា នឹងខិតខំថែរក្សាឲ្យបាននូវរាល់សមិទ្ធផល ដែលជាមរតមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីថ្នាក់ដឹកនាំចាស់ ដែលកើតចេញពីឆន្ទៈរួម ការប្រឹងប្រែងរួម ដើម្បីផលប្រយោជន៍រួម ហើយប្រឹងប្រែងបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀត ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្ដេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាការការពារសន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានគង់វង្ស ស្ថិតថេគ្រប់កាលៈទេសៈ ធ្វើឲ្យពប្រជាជនមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។

 រដ្ឋមន្ត្រីការពារ បានបន្ថែមថា ខិតខំអភិវឌ្ឍន៍ឲ្យបានជោគជ័យផែនការកំណែទម្រងកងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តបាវចនា២ គឺកែទម្រងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដោះក្អែល ព្យាបាល និងវះកាត់) ។

ឯកឧត្តម ទៀ សីហា គូសបញ្ជាក់ថា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់រដ្ឋ សារាចរណ៍ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ហើយប្ដេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តពណ៌ លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាត នូវការជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ ។

 ក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានរំលឹកផងដែរ នូវសមិទ្ធផលមិនអាចកាត់ថ្លៃបាន គឺសុខសន្តិភាព ដែលកើតចេញពីការយកសាច់ស្រស់ ឈាមស្រស របស់យុទ្ធជន យុទ្ធនារីទៅដូរយកមក ពិសេសការដាក់ចេញដ៏ត្រឹមត្រូវនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

 ជាមួយនេះ អតីតរដ្ឋមន្ត្រីការពារជាតិ ក៏បានផ្ដល់នូវបទពិសោធន៍ជាច្រើនបន្ថែមទៀត ដល់រដ្ឋមន្ត្រីការពារជាតិថ្មី ក៏ដូចជានាយទាហានទាំងអស់ដែលចូលរួម ពីយុទ្ធសាស្ត្រ ការងារការពារជាតិ និងធ្វើឲ្យពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយ មិនភ័យព្រួយបញ្ហាសង្គ្រាម ៕









0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger