ad> ទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ បើកលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរ​ណាចុះទប់ស្កាត់និងបង្ក្រាបនោះទេ! និយាយទៅរក្សាភាពស្ងៀមស្ងាត់... ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ បើកលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរ​ណាចុះទប់ស្កាត់និងបង្ក្រាបនោះទេ! និយាយទៅរក្សាភាពស្ងៀមស្ងាត់...

ចំនួនអ្នកទស្សនា: Views

   {ខេត្តកំពង់ចាម}​÷ ប្រភពច្បាស់ការព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ២ កន្លែងក្នុង ក្បាលភូមិព្រេកលាវ ឃុំរកាអារ និង ភូមិរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

ជាក់ស្តែង ព្រឹក ថ្ងៃទី១១ ខែកញ្ញា ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅភូមិរកាអារ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវ ថ្នាំសណ្ដំហើយមើលទៅ!? បានជាអាជ្ញាធរ.មូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋ សំណូមពរដល់លោក អ៊ុន ចាន់ ដា អភិបាល ខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ហេង វុទ្ធី សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែងនៅនេះដែរស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕




0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger