ad> កំណាត់ឈើហ៑ុបជាច្រើនដើម ដែលពួកឈ្មួញដឹកយកមកទម្លាក់ទុកនៅ ដែនបរិស្ថានភ្នំព្រិច...! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

កំណាត់ឈើហ៑ុបជាច្រើនដើម ដែលពួកឈ្មួញដឹកយកមកទម្លាក់ទុកនៅ ដែនបរិស្ថានភ្នំព្រិច...!

ចំនួនអ្នកទស្សនា: Views


   {ខេត្តមណ្ឌលគិរី}​÷យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា; កាលពីថ្ងៃសៅរ៍ទី 9 ខែកញ្ញាឆ្នាំ 2023 ពួកគាត់បានប្រទះឃើញគំនរឈើហ៑ុប រាប់រយកំណត់ ដែលពួកឈ្មួញ បានដឹកជញ្ជូនដោយរថយន្តធុនធំ ពីតំបន់នានា យកមកលាក់ទុកនៅ ភូមិមេមុំ ឃុំរ៉ាយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថានភ្នំព្រិច ត្រង់ចំណុច ខាងក្រោយក្រុមហ៊ុន [ថាច់វូដ]​ ។

✍️.តាមសេចក្តីរាយការណ៍មកកាន់អង្គភាពយើងបានឲ្យដឹងថា; ឈើទាំងអស់នេះ ត្រូវបានគេដាក់ការសង្ស័យថា; អាចហ្មឹងនាំចូលទៅក្នុងក្រុមហ៊ុន [ថាច់វូដ]​ ក្រោយពីបែកការ ដល់ប្រជាពលរដ្ឋ គេឃើញ ក្រុមឈ្មួញឈើទាំងអស់នោះ! បានយកគ្រឿងចក្រ មកកកាយជីកស្រះធំៗ ចំនួនពីរស្រះ រួចហើយពួកគេ បានយកគ្រឿងចក្រ រុញឈើ ដែលនៅសេសសល់ ពីការដឹកជញ្ជូនចេញ-ចូល ទៅក្នុងស្រះទឹក ដ៏ធំទាំងពីរនេះ ដើម្បីបំបិទភ្នែករបស់មហាជន ។
ក្នុងករណី កាប់បំផ្លាញ និងដឹកជញ្ជូនឈើ
ដ៍មហាសម្បើមនេះ អាជ្ញាធរ ឬសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ហាក់បីដូច សំងំស្ងៀម! ពុំទាន់ឃើញមានប្រតិកម្មនៅឡើយនោះទេ រហូតមកដល់ម៉ោងផ្សាយនេះ ។

✍️.ដោយឡែកលោក ឆៅប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើង កាលពីនៅព្រឹកថ្ងៃទី 10 ខែ កញ្ញាឆ្នាំ 2023 នេះថា! ក្នុងរឿងទាំងអស់នេះ លោកមិនទាន់បានដឹងនោះទេ! លោកនឹងចាត់ឲ្យមន្ត្រីរបស់លោក ឱ្យទៅពិនិត្យមើល... ម្យ៉ាងទៀតលោកមិនទាន់ទទួលបានរបាយការណ៍នោះទេ។

✍️.ទោះបីជាយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នអង្គភាពជំនាញ ពាក់ព័ន្ធស្ដីពី: របបអ្នកសារព័ត៌មាន គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!













0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger