ad> តេីលោក(​ឌី​ ណា)​ បានហ៊ានបេីកបនល្បែងសុីសង ជល់មាន់តាមប្រព័ន្ធអនឡាញ​ ល្មេីសនឹងច្បាប់ហាមឃាត់​? រីឯ អាជ្ញាធរក្នុងមូលដ្ឋានបានត្រឹមតែរក្សាភាព​ស្ងប់ស្ងាត់ មិនបង្ក្រាប!? ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

តេីលោក(​ឌី​ ណា)​ បានហ៊ានបេីកបនល្បែងសុីសង ជល់មាន់តាមប្រព័ន្ធអនឡាញ​ ល្មេីសនឹងច្បាប់ហាមឃាត់​? រីឯ អាជ្ញាធរក្នុងមូលដ្ឋានបានត្រឹមតែរក្សាភាព​ស្ងប់ស្ងាត់ មិនបង្ក្រាប!?

ចំនួនអ្នកទស្សនា: Views

  {កំពង់ចាម}​ ៖ នេះបេីយោងតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនិងបណ្តាញយកព័ត៌មានបានផ្តល់ឲ្យអង្គភាពយេីងដឹងមកថា: ឈ្មោះលោកចាន់ ថា​ និងប្រពន្ធឈ្មោះឡៃ សៀង មានអាស័យដ្ឋានភូមិសូ សែន ឃុំស្វាយរក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានជួលផ្ទះឲ្យឈ្មោះឌីណា បេីកបនល្បែងសុីសងខុសច្បាប់ ជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែច្រូកក្រោមស្លាករងកាហ្វេហេីយបាននិងកំពុងបើកលេងភ្នាល់សុីសងចាក់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លាយ៉ាងគគ្រឹកគគ្រេងបែរជាមន្រ្ដីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនបង្ក្រាបទាល់តែសោះ ការមិនបង្ក្រាបមានមូលហេតុជាច្រេីននៅពីក្រោយវាំងនននៃល្បែងភ្នាល់សុីសងជល់មាន់តាមប្រព័ន្ធអនឡាញនៅភូមិ ឃុំខាងលេីនេះ។


ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា; ជារៀងរាល់ថ្ងៃមេបេីកបនល្បែងសុីសងឈ្មោះ ឌី ណា កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ហេតុអី្វ? បានជាសមត្ថកិច្ចប៉ុស្តិ៍សូសែន បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ពលរដ្ឋបានដាក់ការសង្ស័យថា! ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមានការពាក់ព័ន្ធនិងលាភសក្ការ:អ្វីមួយហើយមើលទៅ!? បានជាសមត្ថកិច្ចប៉ុស្តិ៍សូសែន មិនហ៊ានបង្រ្កាបល្បែងសុីសងមួយនេះ និយាយជារួម ដោយឡែកចំពោះមេបើកបនល្បែងស៊ីសងឈ្មោះលោក(ឌី ណា)​និងក្រុមអ្នកញៀនល្បែងស៊ីសងបាននិងកំពុងតែ ប្រព្រឹត្តផ្ទុយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញកន្លងមក៕

ជុំវិញទីតាំងល្បែងសុីសងខាងលើនេះពលរដ្ឋដែលរស់នៅក្នុងភូមិសូសែន ឃុំស្វាយរក្ស សុំសំណូមពរទៅលោក ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម នឹងលោក សេង ណា អធិការស្រុកព្រៃឈរ មេត្តាលោក ចាត់កម្លាំងជំនាញក្រោមឱវាទ ចុះទប់ស្កាត់និងបង្ក្រាប ទីតាំងបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ខាងលើកនេះផងទាន! ដើម្បីចូលរួមចំណែកការពារសុវត្តិភាព កុំឲ្យមានអំពើចោរកម្ម នៅក្នុងមូលដ្ឋានដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពេីហឹង្សាក្នុងគ្រួសារជាដើម។ល។

អង្គភាពសារព័ត៌មាន ខ្ញុំមិនមានគោលបំណងណាមួយធ្វើឱ្យប៉ះពាល់​ដល់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ​ទាំងឡាយណានោះទេ! គ្រាន់តែចូលរួមរិះគន់ក្នុងន័យស្ថាបនា ដើម្បីឲ្យមានតម្លាភាព សុក្រិត្យ យុត្តិធម៌ តាមរបបស្ដីពីសារព័ត៌មានតែប៉ុណ្ណោះ។



0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger