ad> ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ!

ចំនួនអ្នកទស្សនា: Views

 

កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធី សំណេះសំណាលជាមួយកម្មករនិយោជិត សរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិ បានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការបង្កើតការងារធ្វើជូនពលរដ្ឋ។ ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង ៕






0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger