ad> ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨អង្គភាព​ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨អង្គភាព​

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖​ នៅរាជបណ្ឌិត្យ​សភាកម្ពុជា​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​អធិបតីភាព​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ រវាង​អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​អង្គ​ភាព​ ស្ដី​ពី​ការបង្កើត​កិច្ចការ​ និង​ចងក្រង​ជា​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​។


  លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ លេីកឡេីង​ថា​ អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ លេីកិច្ចសហការគ្នា​ ក្នុង​គោល​បំណង​ បង្កើត​ចំណងមេត្រីភាព​ កិច្ចសហប្រតិបត្ដិការ​ លេីវិស័យ​ព័ត៌មាន​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​ព័ត៌មាន​ មាន​ភាព​រស់​រវើក​ និង​ជាការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។

  ថ្លែងក្នុងពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះដែរ ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ និង​ផ្ដាំផ្ញើ​ពី​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងបាន​ចង្អុល​បង្ហាញ​ថា សូមឱ្យអ្នកសារព័ត៌មានទាំងត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយផងដែរ។

ជាមួយ​គ្នា​នោះដែរ ឯកឧត្ដម​ ជា​ ដែន​  ឯកឧត្តម ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងជាសមាជិកអចិន្រ្តៃយ៍នៃគណ:កម្មាធិការ ស ស យ ក.ខេត្ត នឹងប្រធាន​កិត្តិយស​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ មានប្រសាសន៍ថា ការបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណង ដោយយល់ឃើញថាអង្គភាពសារព័ត៌មានត្រូវបានដើរតាមក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ក្រសួងព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញការងារ ទើបអង្គភាពសារព័ត៌មានចំនួន២៨អង្គភាព បានចងក្រងដោយមានគោលបំណងមួយ និងបេសកម្មចំនួន៨ ក្រោមការដឹកនាំគ្រុបព័ត៌មានសាមគ្គីថ្មីនេះឱ្យមានភាពរីកចម្រើននិងប្រកបដោយគុណភាពផងដែរ។

គួរ​បញ្ជាក់​ផងដែរថា​ អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​ អង្គ​ភាព​ ចុះអនុស្សរណ:​នាឱកាស​នោះ មាន​សមាគម​សារព័ត៌មាន​ចំនួន​០៣​ ចូលរួម​ដឹងលឺ និង​ធ្វើ​ជា​សាក្សី​រួមមាន​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​​ សមាគម​អ្នកសារព័ត៌មាន​យុវជន​ និង​សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យជាតិ​កម្ពុជា​ ព្រមទាំង​មាន​ភ្ញៀវ​កិត្តិយសចូលរួម​ ប្រមាណ​ជាង​១០០នាក់​ ភាគច្រើន​អ្នក​ប្រកបវិជ្ជាជីវ:ព័ត៌មាន​។

ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្តម ជា ដែន ប្រធានកិត្តិយសសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថមដល់អង្គភាពចំនួន២៨ដែលបានចងក្រង និងទើបតែបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី ដោយលោកចាងហ្វាងម្នាក់ទទួលបានចំនួន០១លានរៀល ចំណែកសមាគមចំនួន០៣ដែលចូលរួមក្នុង០១សមាគមទទួលបានថវិកាចំនួន០២លានរៀល។

នៅចុងបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ក៏មានប្រគល់សេចក្តីសម្រេចជូនប្រធាន និងអនុប្រធានក្រុមសារព័ត៌មាន និងប្រគល់ជូនអាវចំនួន២៨ដល់ ចាងហ្វាយ ហើយក៏មានការថតរូបជាមួយថ្នាក់ដឹកនាំទុកជាអនុស្សាវរីយ៍ និងជល់កែវស្រា សាំប៉ាញដើម្បីអបអរសារទេក្នុងកម្មវិធីនោះផងដែរ៕









0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger