ad> September 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារចុះមូលដ្ឋាន តំណាងក្រសួងស្ថាប័នមួយចំនួន ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ បានដាំកូនត្នោត សរុបចំនួន ២២ ០០០ ដើម នៅតាមមូលដ្ឋាន និងបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង ៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពលរដ្ឋ សរុប ប្រមាណ ១០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន ៧០០០ដើម បន្ថែមទៀត ដើម្បីដាំបង្ហើយ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យដាំត្នោតជាជួរបានច្រើន  ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងចូលរួមការពារអត្តសញ្ញាណជាតិ និងទឹកដីមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញការអនុវត្តយុទ្ធនាការ«ពន្លកបៃតង» ដោយចូលរួមដាំឈើ ឱ្យបាន៣លានដើម បន្ថែមទៀត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ ខណៈនៅក្នុងឆ្នាំ២០២៤ តាមរយៈយុទ្ធនាការ បណ្តុះផ្នត់គំនិត ពន្លកបៃតង របស់ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម ដាំស្តារព្រៃ និងនៅតាមទីសាធារណៈ បានចំនួន ១,៣លានដើម។ ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះផងដែរ។ នៅឆ្នាំ២០២៥ខាងមុខនេះ  ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានត្រៀមកួនត្នោតចំនួនជាង១លានដើម ផងដែរ សម្រាប់បន្តដាំនៅតាមតំបន់សហគមន៍ ក្បែរក្រវាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។ កោលបំណងសំខាន់នៃយុទ្ធនាការ ពន្លកបៃតង គឺបង្កើនគម្របបៃតងឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនគម្របព្រៃឈើឲ្យបាន ៦០% និងកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋរួមសាមគ្គីគ្នាដាំដើមឈើឱ្យបានច្រើន ជួយថែរក្សាការពារសម្បត្តិធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ កាត់បន្ថយកម្តៅ និងផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់ដកដង្ហើម ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើង មានភាពស្អាត មានភាពបៃតង  និងមានការអភិវឌ្ឍដោយចីរភាពសម្រាប់គ្រប់ៗជំនាន់តទៅ។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែកកូនត្នោត ដោយឥតគិតថ្លៃ ចំនួនសរុបជាង២០ ០០០ ដើមរួចមកហើយ ដើម្បីដាំតាមខ្សែក្រវ៉ាត់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អំណោយកូនត្នោត ចំនួន១០ ០០០ដើម និងអញ្ជើញចូលរួមដាំដោយផ្ទាល់ជាមួយ រដ្ឋបាលខេត្ត យុវជន សិស្សានិសុស្ស និងប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់មកទៀត ប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ចូលរួមដាំកូនត្នោតចំនួន១២ ០០០ដើម បន្ថែមទៀត ជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួង ស្ថាប័ន  អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាសរុបកូនត្នោតចំនួន២២ ០០០ ដើម ត្រូវបានដាំជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្តស្រុកពញាក្រែកប្រវែងសរុប ៤២គីឡូម៉ែត្រ។

សូមជម្រាបផងដែរថា ខេត្តត្បូងឃ្មុំមានខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង សរុបប្រវែង១៤៣គីឡូម៉ែត្រ ហើយត្រូវការកូនត្នោតចំនួនជិត៧ម៉ឺនដើម ដាំនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ទាំងអស់នោះ៕



















ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស...

ចំនួនអ្នកទស្សនា: Views


  ខេត្តកណ្ដាល÷ មានករណីផ្ទុះវត្តជាច្រើនគ្រាប់បានកើតឡើង កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅចំណុចទីតាំងកាស៊ីណូមួយកន្លែង យីហោ ថ្មពេជ្ត (Daimond )ស្ថិតនៅភូមិក្អមសំណរ​ ឃុំក្អមសំណរ​ ឃុំក្អមសំណ ស្រុកលេីកដែក​ ខេត្តកណ្តាល  ។


បើយោងតាមប្រភពព័ត៌មានអង្គភាពយើងទទួលបាន នៅកាស៊ីណូថ្មពេជ្រ (Daimond)ជារៀងរាល់ថ្ងៃគេឃើញមានការបើក ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុង កាស៊ីណូខាងលើ ដោយមានអ្នកញៀនល្បែងបានចូលលេងជារៀងរាល់ថ្ងៃ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ដោយមានខ្មាន់កាំភ្លើងមួយក្រុមបានបាញ់ជាច្រើនគ្រាប់នឹងបោះគ្រាប់បែកដៃមួយគ្រាប់តែសំណាងល្អមិនផ្ទុះ ហើយបណ្ដាលអោយសន្ដិសុខម្នាក់រង់របួសដៃខាងឆ្វេង ។ មុនពេលកើតហេតុគេឃើញមានក្រុមខ្មាន់កាំភ្លើងបានជិះម៉ូតូ មានគ្នាប្រហែលជាពីរ ទៅបួននាក់ លុះមកដល់ទីតាំងខាងលើក៏បានបាញ់សំដៅទៅរកកាស៊ីណូ ថ្មពេជ្រ (Daimond)បណ្ដាលឲ្យរងរបួសសន្តិសុខ យាមនៅទីនោះរងរបួសដៃខាងឆ្វេង ថែមទាំងក្រុមខ្មាន់កាំភ្លើងទាំងនោះបាន បោះនូវគ្រាប់បែកសិប្បនិម្មិតមួយថែមទៀតផងដែ ធ្វើឲ្យមនុស្សនៅទីនោះមានការភ័យឆោឡោគ្រប់គ្នា ៗ តែម្ដង បន្ទាប់មកក៍បានដាក់សាប៊ូគូទបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចមន្ត្រីជំនាញបានទៅដល់ទីកន្លែងកើតហេតុក៍បានធ្វើការសន្និដ្ឋាននិងកំណត់មុខសញ្ញាតាមរកខ្មាន់កាំភ្លើងដែលជាជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបានផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងតៗគ្នាផងដែរថា ទីណាមានបនល្បែងសុីសង គឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើបាញ់បោះ ចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។

ហេតុដូច្នេះទេ.! បើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់ ងងឹតមើលមិនឃើញបនល្បែង គ្រប់ប្រភេទមែន  នោះជាការអនុវត្តផ្ទុយបានផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គូររំលឹកផងដែរថា÷សម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា÷ ពេលវេលានេះ មិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីមុនៗសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជា ឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។

សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ.!












ការដឹកជញ្ជូនឈើ ជារៀងរាល់យប់ថ្ងៃ តាមម៉ូតូកែច្នៃជាច្រើនគ្រឿង របស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ..?

ចំនួនអ្នកទស្សនា: Views

  ខេត្តមណ្ឌលគិរី៖ មេឈ្មួញចំនួន០៣ក្រុមកំពុងធ្វើសកម្មភាព ដឹកជញ្ជូន ផលអនុផលព្រៃឈើតាមម៉ូតូកែច្នៃទាំងថ្ងៃ ទាំងយប់ ចេញពីដែនជម្រកសត្វព្រៃ កែវសីមា យ៉ាងអនាធិបតេយ្យ ចេញត្រង់ ចំណុចភូមិអូត្រូន កាត់ឃុំស្រែព្រះ ឆ្ពោះទៅស្រុកកែវសីមា ដែលមានលេខយាមការ 48 P7043301348776។


  បើតាមប្រភព ពីអ្នកបើកម៉ូតូកែច្នៃដឹកអនុផលព្រៃឈើ បង្ហើបឲ្យដឹងថា ថៅកែធំដែលចាំទទួលទិញ មានឈ្មោះ លោក ងួន ជាអ្នកទិញបន្ត យកទៅលក់នៅប្រទេសវៀតណាម បានដោយរលូនមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។

  ជាក់ស្ដែងយប់ថ្ងៃទី២៣-២៤-២៥ខែកញ្ញាឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងបានឃើញម៉ូតូកែច្នៃរាប់សិបគ្រឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីភូមិ អូត្រូន ក៏បានថតផ្ដិតយករូបភាពរាយការណ៍ជូនលោក សុីន សត្ថា ប្រធានដែនជម្រកសត្វព្រៃកែវសីមា តាមរយៈប្រពន្ធ័ តេឡេក្រាម លោកបានសរសេរមកដាក់ថា«សកម្មភាពត្រួសៗដែលបង្ក្រាបបាន នៅមាន រថយន្តមួយចំនួនទៀត ចោនៅតែលួចសមត្ថកិច្ចនៅតែខិតខំបន្តទប់ស្កាត់ និងបង្ក្រាប» និងបានដាក់រូបថ្នាក់ដឹកនាំមកអោយ អ្នកសារព័ត៌មានវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្រែព្រះ បានបង្ហើប ប្រាប់ ក្រុមការងារ អ្នកសារព័ត៌មានយើង ឱ្យដឹងថា សកម្មភាពដឹកឈើតាមម៉ូតូកែច្នៃ ចេញបាន រលូននោះ គឺមេឈ្មួញ បានសែន ប្រេនមន្ត្រីពាក់ព័ន្ធ តាមដងផ្លូវ រួចរាល់អស់ហើយ ទើបបានចេញដោយស្រួលយ៉ាងនេះប្រភពបន្តទៀតថា មេឈ្មួញដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃ សព្វថ្ងៃ រស់ នៅក្នុងឃុំស្រែព្រះ។

បើតាមប្រភពព័ត៌មានើពី ក្រុមឈ្មួញ បានប្រាប់ឲ្យដឹងថា មេឈ្មួញដុះស្លែ មានចំនួន ៣ក្រុមគឺ ទី១ ក្រុមជាងទូច. ទី២ក្រុម លោករុន. ទី៣ ក្រុម លោក ខ្និត។

  សូមបញ្ជាក់ផងដែររយៈពេល ៣ថ្ងៃ៣យប់មកហើយ ក្រុមការងារអ្នកសារព័ត៌មានយើងសង្កេតឃើញថាម៉ូតូកែច្នៃដឹកឈើនៅតែដឹកដដែលមួយយប់មួយយប់។រាប់សិបរឿងដូចជាមិនញញើតនិងសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅចាំបង្ក្រាបបទល្មើសព្រៃឈើដែលនៅប្រចាំការនៅក្នុងឃុំស្រែព្រះ។

  ទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន និងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីបរិស្ថាន ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេប៉េអឹមខេត្តមណ្ឌលគិរី និងជាពិសេសគោរពស្នើសុំ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការណ៍ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅទីតាំងខាងលើនេះផងទាន  ដើម្បីរក្សាការពារធនធានធម្មជាតិ ពិសេស ជម្រកសត្វនិងជីវ:ចម្រុះដែលរស់នៅក្នុងព្រៃ សត្វកម្រដែលកំពុងនឹងដាច់ពូជន៍ អោយបានគង់វង្ស ផងទាន។

សូមរំលឹកដែរថា ក្នុងស្រុកកែវសុីម៉ា គឺមានការល្បីល្បាញជាយូរមកហើយ ក្នុងករណី ក្រុមបំផ្លាញព្រៃឈើរដ្ឋនេះ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម អ៊ាន សុផល្លែត ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕






សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា

ចំនួនអ្នកទស្សនា: Views

 

 សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងវិស័យឯកជនបន្តធ្វើការ កែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជា"។ ការផ្តល់អនុសាសន៍នេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខជាឪពុកម្តាយទី ២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង។

សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តីដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យ អប់រំកម្ពុជានៅលើឆាកអន្តរជាតិផង និងដើម្បីជាជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង៕





ទីតាំងកាស៊ីណូ ៣៣ មួយកន្លែងផ្គើនដល់ថ្នាក់ដឹកនាំផ្ទុយពីរច្បាប់ ឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ច្រកព្រំដែនស្វាយអាង៉ោង

ចំនួនអ្នកទស្សនា: Views


  ទីតាំងកាស៊ីណូ ៣៣ មួយកន្លែងផ្គើនដល់ថ្នាក់ដឹកនាំផ្ទុយពីរច្បាប់ឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ និងជនជាតិវៀតណាម ឆ្លងព្រំដែនដោយគ្មានការត្រួតពិនិត្យចូលយ៉ាងអាណាធិបតេយ្យ ចូលមកលេងទីតាំងកាស៊ីណូ ៣៣ ខាងលើនេះ ដែលស្ថិតនៅច្រកព្រំដែនស្វាយអាង៉ោង ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

#សង្ឃឹមថា! អាជ្ញាធរពាក់ព័ន្ធនឹងនិងមន្ត្រីគណៈកម្មការ រឹតត្បិតតាមអនុសាសន៍របស់ថ្នាក់ដឹកនាំតែផ្សព្វផ្សាយពាក់ព័ន្ធនាពេលកន្លងមក និងរក្សាស្ថេរភាពសង្គម ឱ្យបានល្អផងដែរ។សូមអរគុណ!


ចេញផ្សាយ÷ថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2024 ។

==========

#ច្រកព្រំដែនស្វាយអាង៉ោង #ភូមិរោង #ឃុំចាម #ស្រុកកំពង់ត្របែក #ខេត្តព្រៃវែង









ក្រសួងបរិស្ថាន ​ និង​សមាគម​អាហារូបករណ៍​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ចូលរួមយុទ្ធនាការ​ ពន្លកបៃតង​ ដាំកូនត្នោត​អមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views


  ក្រសួងបរិស្ថាន ​ និង​សមាគម​អាហារូបករណ៍​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​  សែន ចូលរួមយុទ្ធនាការ​ ពន្លកបៃតង​ ដាំកូនត្នោត​អមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងប្រតិភូ សមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ចំនួន២៥០នាក់ បានដឹកនាំគណៈប្រតិភូ ចូលរួមដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅអមតាមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ,, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។

សកម្មភាព​ដាំដេីម​ត្នោត​ របស់​ក្រសួង​បរិស្ថាន​ និង​ ប្រតិភូសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ជា​ការ​ស​បញ្ជាក់​ឱ្យ​ឃេីញ​ ជា​ចូលរួម​ចំណែក​ នៃការ​បណ្ដុះផ្នត់គំនិត​ យុវជន​ យុវនារី​ខ្មែរ​ ឱ្យស្រលាញ់​បរិស្ថាន​ ធម្មជាតិ​ និង​ភាពបៃតង​។ ជាងនេះទៅទៀត​ បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លេីការ​កំណត់​ព្រំដែន​នៃ​ទឹកដីកម្ពុជានៃយេីង​ ព្រមទាំង​ជំរុញ​ឱ្យមានគម្របបៃតង​ ៦០%​ នាឆ្នាំ២០៥០។

អត្ថបទ៖ ជា សុភា

















k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger