ad> បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត

ចំនួនអ្នកទស្សនា: Views

{កំពត}៖ ប្រជាពលរដ្ឋក្មេងចាស់ ចំនួន៤នាក់ បានរករបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ២ក្បាលក៏រងរបួស ព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត ក្នុងករណីបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

  បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យដឹងថារឿងបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផង ។ ពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្សនិងសត្វពាហនៈ ព្រោះរឿងនេះជារឿងដ៏ដែលៗកើតមានជាយូរមកហើយ។

តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា÷ករណីនេះកើតហេតុ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។  ហេតុការនេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើអោយខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុង ក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក មានរបស់របរនិងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កអោយរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ [ប្រាំឆ្នាំ]រងរបួសធ្លុះក្បាល០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាង ហើយនិងស្មាផងដែរ។

បើតាមការបញ្ជាក់បន្ថែមថាគឺបង្កឡើងដោយក្រុមហ៊ុន ម្សៅបៀក ដោយមានឈ្មោះ លីគឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈច្រើនឆ្នាំណាស់ហើយៗប្រជាពលរដ្ឋក៏មានការប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរតែមិនទានមានដំណោះស្រាយដល់ប្រជាពលរដ្ឋ។

  ករណីក្រុមហ៊ន
បំផ្ទុះថ្មភ្នំ ដែលធ្វើឲ្យប្រជាពលរដ្ឋរងរបួសខាងលើនេះដែរ លោកអភិបាលស្រុកបន្ទាយមាសបានឲ្យដឹងថា ខ្ញុំបានទទួលព័ត៌មាននឹងហើយ ហើយខ្ញុំកំពង់ហៅក្រុមហ៊ុនមក។ ចំណែកឯអ្នករងផលប៉ះពាល់ ឥឡូវខាងអាជ្ញាធរបានឲ្យបញ្ជូនទៅបន្ទីរពេទ្យអស់ហើយ។

លោកបានបន្តទៀតថា ខ្ញុំបានហៅខាងក្រុមហ៊ុនមកដើម្បីជជែកជាមួយក្រុមហ៊ុន ព្រោះខាងក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែលោកមិនដឹងថាក្រុមហ៊ុនដែលបានបំផ្ទុះថ្មភ្នំនោះមិនដឹងឈ្មោះក្រុមហ៊ុន អ្វីទេ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទួចស្នើសុំទៅដល់ឯកឧត្តម ម៉ៅធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕សូមអរគុណ
អត្ថបទ សេង សុខេង​










0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger