ad> January 2025 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ត្រូវកុំបីយ៉ាង កុំដុតប្លាស្ទិក កុំចោលប្លាស្ទិកក្នុងទឹក កុំកប់ប្លាស្ទិកក្នុងដី

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសជាផ្លូវការ «ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិក» ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ខេត្ដកំពង់ឆ្នាំង ជាខេត្ដដំបូងដែលបានប្រកាសជា ខេត្ដស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ។


ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា «ចូរក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរ ក្នុងមូលដ្ឋានខេត្ដកំពង់ឆ្នាំង ត្រូវកុំបីយ៉ាង ដើម្បីបរិស្ថានកម្ពុជាយើង ទទួលបានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតក្នុងទឹក គប្បី កុំដុតសំរាមប្លាស្ទិក កុំកប់សំរាមប្លាស្ទិក កុំចោលសំរាមប្លាស្ទិកក្នុងទឹក»។

សូមបញ្ជាក់ផងដែរថា; ពិធីប្រកាសជាផ្លូវការ ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាមសំណល់ប្លាស្ទិក ត្រូវបានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន គណៈអភិបាលខេត្ដកំពង់ឆ្នាំង មន្ដ្រីរាជការ មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ១ម៉ឺននាក់។























លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារខែមករានិងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែមករានិងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ ពិធីប្រកាសមុខតំណែងយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ,ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសង្គ្រោះបន្ទាន់ ឧបទ្ទវហេតុ ផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរទាំង៧,នាយ-នាយរងការិយាល័យ និងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩និងប្រធានស្នាក់ការសន្តិសុខ។

























ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន  នៅទីស្តីការក្រសួងមាន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។

ក្នុងឱកាសនោះផងដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកឡើងអំពីចំណុចសំខាន់ៗ​មួយចំនួន​ដូចជា​៖​ ទី១​ ជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណមតិនេះ ដែលផ្តល់ជូនសាធារណជនទទួលបានព័ត៌មាន ខណៈមានការផ្លាស់ប្តូរ ពីទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។​ ទី២​ ការប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបម្រើជាតិ ប្រជាជន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងធ្វើឱ្យកម្ពុជាក្លាយជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាពយូរអង្វែង និងវិបុលភាពឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
និងទី៣​ មន្ទីរព័ត៌មានរាជធានី-ខេត្ត បំពេញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងឱ្យបានឆាប់រហ័ស។










k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger